* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* រសៀលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វិភាគអន្តរជាតិ៖ ដាក់អាវុធនុយក្លេអ៊ែរតាក់ទិកនៅបេឡារុស, អ្វីទៅជាគោលដៅរបស់លោក ពូទីន? (Video inside)

20-06-2023 22:05

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ជាផ្លូវការហើយពីការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីបេឡារុស ដែលមានព្រំដែនជាប់ជាមួយប្រទេស NATO ចំនួន៣ គឺប៉ូឡូញ លីទុយអានី និងឡេតូនី។ មិនតែប៉ុណ្ណោះ មេដឹកនាំបេឡារុស លោក លូកាសិនកូ ថែមទាំងបាន ព្រលយសម្ដីទៀតផងថាលោកនឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែររុស្ស៉ី ក្នុងករណីប្រទេសរបស់លោករងការវាយប្រហារណាមួយ។

បើតាមលោក លូកាសិនកូ ប្រទេសរបស់លោកបានចាប់ផ្ដើមទទួលបានក្បាលគ្រាប់នុយក្លេអ៊ែរតាក់ទិកពីរុស្ស៉ី ដែលមានក្បាលគ្រាប់មួយចំនួន ត្រូវបានមេដឹកនាំ រូបនេះបញ្ជាក់ថាមានអនុភាពខ្លាំងជាង ៣ដង បើធៀបទៅនឹងគ្រាប់បែកនុយក្លេអ៊ែរដែលសហរដ្ឋអាមេរិកបានទម្លាក់លើទីក្រុង Hiroshima និងទីក្រុង Nagasaki ប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥។

មែនទែនទៅ ការគំរាមរបស់លោក លូកាសិនកូ មើលពីខាងក្រៅ ពិតជាគួរឱ្យបារម្ភពិតមែន តែជាក់ស្ដែង អ្វីៗគ្រប់យ៉ាងគឺរុស្ស៉ីជាអ្នកសម្រេចទាំងអស់ ឬនិយាយ ឱ្យស្រួលស្ដាប់ រុស្ស៉ីគ្រាន់តែខ្ចីដីបេឡារុសដំឡើងអាវុធនុយក្លេអ៊ែរ ហើយទាំងការគ្រប់គ្រង និងទីបញ្ជាការបាញ់សុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងពីទីក្រុងមូស្គូ។ ណាមួយ អាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីបេឡារុស ក៏នឹងមិនអាចធ្វើឱ្យមានការប្រែប្រួលធំដុំណាមួយចំពោះតុល្យភាពយោធាសព្វថ្ងៃ នៅក្នុងតំបន់អឺរ៉ុប នោះដែរ ដ្បិតកងកម្លាំង NATO និងអាមេរិកមានសមត្ថភាពវាយប្រហារលើទីតាំងអាវុធនុយក្លេអ៊ែរតាក់ទិកមួយចំនួនរបស់រុស្ស៉ី រួចទៅហើយ ក្នុងនោះរួមមាន ទាំងអាវុធដែលដំឡើងនៅលើទឹកដីនៃតំបន់ Kaliningrad។

ដូច្នេះ តាមរយៈការដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើទឹកដីបេឡារុស គោលដៅរបស់លោក ពូទីន គឺផ្ដោតទៅលើ «នយោបាយ» ជាជាង «យោធា»។ នៅត្រង់នេះ គេអាចយល់បានថាដោយសារតែការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិកនៅលើទឹកដីបេឡារុស ដែលស្ថិតនៅកៀកនឹងសង្រ្គាមនៅអ៊ុយក្រែន លោក ពូទីន ចង់បញ្ជាក់ប្រាប់គេឯងជាថ្មីម្ដងទៀតថាលោកជាមនុស្សម្នាក់ដែលគេមិនអាចព្យាករបាន ជាពិសេសគឺពាក់ព័ន្ធនឹងចេតនារបស់លោកក្នុងការពង្រីកសង្រ្គាមកាន់តែ ធំ ប្រសិនបើលោកខាងលិច ឬអ៊ុយក្រែន ដើររំលងបន្ទាត់ក្រហមរបស់លោក។

ការសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរ ក្នុងសង្រ្គាមអ៊ុយក្រែន ក៏អាចអនុញ្ញាតឱ្យលោក ពូទីន ប្រើវាក្នុងគោលបំណងនយោបាយបន្ទាប់បន្សំផងដែរ គឺការបំភិតបំភ័យ និងជះឥទ្ធិពលលើការគិតរបស់ប្រជាជនក្នុងតំបន់អឺរ៉ុប។ ជាឧទាហរណ៍ ដោយសារតែសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងនៅលើទឹកដីអឺរ៉ុប ម្លោះហើយអ្នកដែលបារម្ភខ្លាំង ជាងគេក៏ជាប្រជាជនអឺរ៉ុបដែរ។ ពីព្រោះថាបើរុស្ស៉ីពិតជាប្រើអាវុធនុយក្លេអ៊ែរតាក់ទិកនេះមែន នោះអ្នកដែលត្រូវរងគ្រោះធ្ងន់ធ្ងរជាងគេ ទាំងមនុស្សជាតិ បរិស្ថាន និងសេដ្ឋកិច្ច គឺគ្មាននរណាផ្សេងក្រៅពីអឺរ៉ុបនោះទេ។ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក វិមានក្រឹមឡាំងបានដឹកនាំដោយជោគជ័យលើការធ្វើប្រតិបត្តិការ បង្វែរការគិតរបស់ប្រជាជនរុស្ស៉ីឱ្យមើលឃើញថាសង្រ្គាមឈ្លានពានអ៊ុយក្រែន គឺជាប្រតិបត្តិយោធាពិសេស ដែលនេះអាចជួយរក្សាបាននូវអត្រាគាំទ្រខ្ពស់សម្រាប់ លោក ពូទីន។ ក្នុងន័យនេះ លោក ពូទីន ចង់បញ្ជូនសារទៅកាន់ប្រជាជនអឺរ៉ុបថាសង្រ្គាមនៅអ៊ុយក្រែនអាចរាលដាលទៅជាសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោក ដែរឬក៏យ៉ាងណា វាគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់លោក។ ចូរកុំភ្លេចថារុស្ស៉ីតែងតែកេងយកផលចំណេញពីការព្រួយបារម្ភ និងភ័យខ្លាចរបស់លោកខាងលិច។

ចំណែក ហេតុផលមួយទៀតដែលមើលទៅសំខាន់ជាងគេ គឺការដាក់ពង្រាយអាវុធនុយក្លេអ៊ែរឡើងវិញនៅលើទឹកដីបេឡារុស អាចជានិមិត្តរូបមួយ និងឆ្លុះបញ្ចាំងពី ការរីកចម្រើនទៅមុខនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ពូទីន ក្នុងការស្ដារ «ចក្រភពរុស្ស៉ី» ឡើងវិញ។ ដូចគ្នាទៅនឹងអ៊ុយក្រែន និងកាហ្សាក់ស្ថាន បេឡារុស នាអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ បានយល់ព្រមបោះបង់ចោលមរតកអាវុធនុយក្លេអ៊ែរដែលនៅសេសសល់លើទឹកដីរបស់ខ្លួន ក្រោយសូវៀតរលំរលាយ។

គួរបញ្ជាក់ថា បើទោះជាការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីបេឡារុស មិនត្រូវបានបញ្ជាក់ជាសាធារណៈថាជាផ្នែកមួយនៃការស្ដារ «ចក្រភពរុស្ស៉ី» ឡើងវិញក៏ដោយ ក៏វាបានបង្ហាញរួចហើយពីការចងភ្ជាប់គ្នារបស់បេឡារុស និងរុស្ស៉ី នៅក្រោមគំនិតផ្ដួចផ្ដើមរដ្ឋសហភាព ឬ Union State ហើយជោគជ័យនៃផែនការ មួយនេះនឹងផ្ដល់ប្រយោជន៍ដល់នយោបាយក្នុងស្រុកសម្រាប់លោក ពូទីន ដើម្បីឱ្យលោកអាចកំណត់បាននូវជោគជ័យខ្លះៗនៃមហិច្ឆតារបស់លោកក្នុងការ «ធ្វើឱ្យរុស្ស៉ី អស្ចារ្យម្ដងទៀត» ទៅប្រាប់ប្រជាជនរុស្ស៉ី៕