* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលលោក បៃដិន ចាប់ផ្តើមនីតិវិធី ដើម្បីលើកលែងបំណុល​ចំនួន៤.៧ពាន់លានដុល្លារ ដែលផ្តល់ឱ្យអ៊ុយក្រែន (Video inside)

21-11-2024 14:05

(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានឱ្យដឹងកាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកាថា រដ្ឋបាលប្រធានាធិបតីលោក ចូ បៃដិន បានចាប់ផ្តើមនីតិវិធី ដើម្បីលុបចោលបំណុល ប្រមាណ៤.៧ពាន់លានដុល្លារ ដែលផ្តល់ឱ្យអ៊ុយក្រែន ខណៈរដ្ឋបាលរបស់ លោក បៃដិន ហាក់កំពុងព្យាយាមធ្វើគ្រប់យ៉ាងតាមតែអាចទៅរួច មុនពេលត្រូវចាកចេញពីអំណាច នៅដើមឆ្នាំក្រោយ ដើម្បីជួយ​ពង្រឹងអ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងការឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

សេចក្តីព្រាងថវិកាមួយ ដែលអនុម័តដោយសភាអាមេរិក កាលពីខែមេសា ឆ្នាំនេះ រួមមានជាង៩.៤ពាន់លានដុល្លារ គឺក្នុងទម្រង់ជាកញ្ចី ដែលអាចលើកលែងមិនចាំបាច់សង សម្រាប់ផ្តល់ការគាំទ្រផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅកាន់រដ្ឋាភិបាលអ៊ុយក្រែន ហើយក្នុងនោះ​ពាក់កណ្តាល ប្រធានាធិបតីអាមេរិក អាចសម្រេចចិត្តលុបចោល នៅក្រោយថ្ងៃទី១៥ ខែវិច្ឆិកា។ សេចក្តីព្រាងកញ្ចប់ថវិកានោះ បានកំណត់ថវិកាសរុបទាំងអស់ ៦១ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន ប្រយុទ្ធតស៊ូប្រឆាំងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលបានចាប់ផ្តើមតាំងតែពីខែកុម្ភៈ ឆ្នាំ២០២២។

ទោះជាបែបនេះក្តី បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller ព្រឹទ្ធសភាអាមេរិក នៅតែអាចរារាំង​ការអត់ឱនបំណុលនោះ។ ព្រឹទ្ធសភាអាមេរិក នឹងត្រូវបោះឆ្នោត នាថ្ងៃពុធសប្តាហ៍នេះ លើសំណើមួយ ស្តីពីការបដិសេធលើកលែង​បំណុលសម្រាប់អ៊ុយក្រែន ដែលត្រូវបានផ្តួចផ្តើមដោយសមាជិកព្រឹទ្ធសភាបក្សសាធាណរដ្ឋ លោក Rand Paul។ ទោះជាបែបនេះក្តី ភាគច្រើននៃសមាជិកព្រឹទ្ធសភាមកពីគណបក្សទាំងពីរ គឺគាំទ្រការផ្តល់ជំនួយដល់អ៊ុយក្រែន។

គួរបញ្ជាក់ថា លោក បៃដិន បានបញ្ជាឱ្យក្រុមមន្រ្តីនៃរដ្ឋបាលរបស់លោក ប្រញាប់ប្រញាល់បញ្ជូនជំនួយឱ្យច្រើន តាមតែធ្វើបាន ទៅកាន់អ៊ុយក្រែន មុនពេលលោកត្រូវចាកចេញពីសេតវិមាន នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ ចំពោះមុខក្តីបារម្ភថា ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ អាចនឹងកាត់បន្ថយការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោន សម្រាប់ទីក្រុងកៀវ៕