* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ដូណាល់ ត្រាំ ជ្រើសរើសសម្ព័ន្ធមិត្តស្មោះត្រង់ Kash Patel ឱ្យដឹកនាំ FBI (Video inside)

01-12-2024 20:36

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកចង់ឱ្យលោក​ Kash Patel ដែលជាអតីតមន្ត្រីសន្តិសុខជាតិ និងជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់លោក ដឹកនាំ FBI។ ការប្រកាសនេះ បង្ហាញពីចេតនារបស់លោក ត្រាំ ក្នុងការបណ្តេញនាយក FBI បច្ចុប្បន្ន គឺលោក Christopher Wray។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។

លោក Patel ធ្លាប់បានអំពាវនាវឱ្យមានការកែទម្រង់ FBI ដោយកាត់បន្ថយតួនាទី និងអំណាចប្រមូលព័ត៌មានរបស់អង្គភាពនេះ និងលុបបំបាត់បុគ្គលិកដែលមិនគាំទ្ររបៀបវារៈរបស់លោក ដូណាល់ ត្រាំ។ លោកថែមទាំងបានស្នើឱ្យបិទអគារ FBI Hoover និងបញ្ជូនបុគ្គលិកទៅធ្វើការនៅទូទាំងសហរដ្ឋអាមេរិក។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយ នៅលើកម្មវិធី Shawn Ryan Show កាលពីខែកញ្ញាថា «បញ្ហាដ៏ធំបំផុតរបស់ FBI គឺផ្នែកស៊ើបការណ៍សម្ងាត់របស់វា។ ខ្ញុំនឹងបំបែកសមាសធាតុនោះចេញ។ ខ្ញុំនឹងបិទអគារ FBI Hoover នៅថ្ងៃមួយ ហើយបើកវាឡើងវិញនៅថ្ងៃបន្ទាប់ជាសារមន្ទីរ... ហើយខ្ញុំនឹងបញ្ជូនបុគ្គលិក ៧,០០០ នាក់ដែលធ្វើការនៅក្នុងអគារនោះ ទៅទូទាំងសហរដ្ឋអាមេរិក ដើម្បីដេញចាប់ឧក្រិដ្ឋជន។ ទៅធ្វើជាប៉ូលីស។ អ្នកគឺជាប៉ូលិស»។

គួរបញ្ជាក់ថា ការប្រកាសចេតនាក្នុងការតែងតាំងលោក Patel ឱ្យដឹកនាំ FBI នេះ បានបង្ហាញថា លោក ត្រាំ កំពុងត្រៀមខ្លួនដើម្បីបណ្តេញលោក Christopher Wray ចេញពីតំណែង ទោះបីជាលោកជាសមាជិកគណបក្សសាធារណរដ្ឋ និងត្រូវបានតែងតាំងដោយលោកផ្ទាល់ កាលពីអាណត្តិមុនក៏ដោយ។ អាណត្តិ ១០ឆ្នាំ របស់លោក Wray នៅ FBI មិនទាន់ចប់នៅឡើយទេ គឺរហូតដល់ឆ្នាំ ២០២៧៕