* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិន ហាមឃាត់ការនាំចេញរ៉ែសំខាន់ៗទៅកាន់សហរដ្ឋអាមេរិក បង្កើនភាពតានតឹងពាណិជ្ជកម្ម (Video inside)

03-12-2024 19:48

(ប៉េកាំង)៖ ចិន បានប្រកាសហាមឃាត់ការនាំចេញ សារធាតុរ៉ែសំខាន់ៗមួយចំនួន ដូចជា ហ្គាលីញ៉ូម (gallium) ហ្គេម៉ាញ៉ូម (germanium) និងអង់ទីម៉ូនី (antimony) ទៅកាន់សហរដ្ឋអាមេរិក ដោយលើកឡើងពីហេតុផលសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ ២០២៤។

ការហាមឃាត់នេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់កំហិតលើការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិន ដែលជាវិធានការចុងក្រោយ ក្នុងសង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ។

ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា ការហាមឃាត់នេះមានប្រសិទ្ធភាពភ្លាមៗ និងអនុវត្តចំពោះតែសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ក្រសួងក៏បានទាមទារឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង លើការប្រើប្រាស់វត្ថុធាតុដើម ដែលនាំចេញទៅអាមេរិក។ ការហាមឃាត់នេះ គឺជាការពង្រីកការអនុវត្តដែនកំណត់ដែលមានស្រាប់ លើការនាំចេញសារធាតុរ៉ែសំខាន់ៗ ដែលទីក្រុងប៉េកាំង បានចាប់ផ្តើមកាលពីឆ្នាំមុន។

ក្រសួងពាណិជ្ជកម្មចិន បានប្រកាសកាលពីថ្ងៃអង្គារថា «ជាគោលការណ៍ ការនាំចេញហ្គាលីញ៉ូម ហ្គេមេនីញ៉ូម អង់ទីម៉ូនី និងសម្ភារៈរឹង ទៅកាន់សហរដ្ឋអាមេរិក មិនត្រូវបានអនុញ្ញាតទេ»។

សារធាតុរ៉ែទាំងនេះ មានសារៈសំខាន់ សម្រាប់ឧស្សាហកម្មផលិតបន្ទះឈីប បច្ចេកវិទ្យាអ៊ីនហ្វ្រារ៉េដ (infrared technology) និងឧបករណ៍អេឡិចត្រូនិក។ ជាឧទាហរណ៍ ហ្គាលីញ៉ូម និងហ្គេម៉ាញ៉ូម ត្រូវបានប្រើប្រាស់ក្នុងការផលិតបន្ទះឈីប ចំណែកឯ ហ្គេម៉ាញ៉ូមក៏ត្រូវបានប្រើក្នុងបច្ចេកវិទ្យាអ៊ីនហ្វ្រារ៉េដ ខ្សែកាបអុបទិក និងកោសិកាពន្លឺព្រះអាទិត្យ។ អង់ទីម៉ូនី ត្រូវបានប្រើក្នុងការផលិតគ្រាប់រំសេវ កាំជ្រួចអ៊ីនហ្វ្រារ៉េដ អាវុធនុយក្លេអ៊ែរ និងវ៉ែនតាពេលយប់។

ការហាមឃាត់នេះ បានបង្កើនភាពតានតឹង នៅក្នុងជម្លោះពាណិជ្ជកម្ម រវាងចិននិងសហរដ្ឋអាមេរិក។ អ្នកជំនាញបានព្រមានថា ការហាមឃាត់នេះអាចនឹងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ នៅទូទាំងពិភពលោក ដោយសារតែសារធាតុរ៉ែទាំងនេះ មានសារៈសំខាន់ សម្រាប់ឧស្សាហកម្មជាច្រើន។ វាក៏អាចបង្កើនការប្រកួតប្រជែង ក្នុងការស្វែងរកប្រភពផ្គត់ផ្គង់សារធាតុរ៉ែទាំងនេះ ពីប្រទេសដទៃទៀតផងដែរ៕