* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

CBS រាយការណ៍ថាលោក ត្រាំ អញ្ជើញលោក ស៊ី ជីនពីង ចូលរួមពិធីស្បថចូលកាន់តំណែងរបស់លោក (Video inside)

12-12-2024 10:18

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់​ ត្រាំ បានអញ្ជើញប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចូលរួមក្នុងពិធីស្បថចូលកាន់តំណែង របស់លោកនៅខែក្រោយនេះ។ នេះបើតាមទូរទស្សន៍ CBS ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទូរទស្សន៍ CBS ដោយផ្អែកលើប្រភពជាច្រើនដែលខ្លួនទទួលបាន បានរាយការណ៍កាលពីថ្ងៃពុធ ទី១១ ខែធ្នូថាការអញ្ជើញលោក ស៊ី ជីនពីង ចូលរួមពិធីស្បថចូលកាន់តំណែង ជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ត្រូវបានធ្វើឡើងកាលពីដើមខែវិច្ឆិកា ពោលភ្លាមៗបន្ទាប់ពីការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា។ ប៉ុន្តែវាមិនច្បាស់ថាតើលោក ស៊ី ជីនពីងបានទទួលយកការអញ្ជើញនេះហើយ ឬក៏យ៉ាងណានោះទេ? ចំណែក ខាងស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីដែរនៅពេលត្រូវបានសាកសួរពីសេចក្ដីរាយការណ៍របស់ CBS។

គួរបញ្ជាក់ថា វាជារឿងមិនធ្លាប់មានឡើយដែលមេដឹកនាំចិនម្នាក់ ដែលជាសត្រូវភូមិសាស្ត្រនយោបាយទី១​របស់សហរដ្ឋអាមេរិក ចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិក។ លោក ត្រាំ ផ្ទាល់ក៏បានតែងតាំងមន្ត្រីកំពូលៗរបស់លោក ជាមនុស្សដែលមានទំនោរប្រឆាំងចិនផងដែរ ក្នុងនោះរួមមានទាំងលោក Marco Rubio ជារដ្ឋមន្ត្រីការបរទេស៕