* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ទទួលមរណភាព នៅអាយុ១០០ឆ្នាំ (Video inside)

30-12-2024 08:51

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter បានទទួលមរណភាពហើយនៅអាយុ១០០ឆ្នាំ កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ។ នេះបើតាមការប្រកាសរបស់អង្គការ Carter Center របស់លោក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​​ AFP។

លោក Jimmy Carter បានទទួលការព្យាបាលថែទាំ ក្នុងដំណាក់កាលនៃជីវិតចុងក្រោយរបស់លោក ចាប់តាំងពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៣ នៅឯផ្ទះរបស់លោកផ្ទាល់ក្នុងទីក្រុង Plains នៃរដ្ឋ Georgia។ Plains គឺជាទីក្រុងតូចមួយ ជាទីដែលលោក Carter បានចាប់កំណើត និងធ្លាប់ធ្វើជាកសិករដាំសណ្ដែកដី មុននឹងក្លាយជាអភិបាលរដ្ឋ Georgia និងចូលរួមក្នុងការប្រជែងយកតំណែងជា ប្រធានាធិបតីអាមេរិក។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អង្គការ Carter Center បានគូសបញ្ជាក់ដូច្នេះថា «លោក Carter បានទទួលមរណភាពយ៉ាងស្ងៀមស្ងាត់នៅឯផ្ទះរបស់លោក ក្នុងទីក្រុង Plains ព័ទ្ធជុំវិញដោយសមាជិក គ្រួសាររបស់លោក»។ លោក Chip Carter ដែលជាកូនប្រុសរបស់លោក Jimmy Carter ក៏បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍នោះដែរថា «ឪពុករបស់ខ្ញុំជាវីរបុរស មិនមែនតែសម្រាប់ខ្ញុំប៉ុណ្ណោះទេ តែគឺសម្រាប់មនុស្សគ្រប់គ្នាដែលជឿជាក់លើសន្តិភាព សិទ្ធិមនុស្ស និងក្ដីស្រឡាញ់ដែលគ្មានភាពអត្មានិយម»។

គួរបញ្ជាក់ថា កើតនៅឆ្នាំ១៩២៤ លោក Jimmy Carter ដែលជាម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពផងនោះ បានកាន់តំណែងប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យចាប់ពីខែមករា ឆ្នាំ១៩៧៧ ដល់ខែមករា ឆ្នាំ១៩៨១ បន្ទាប់ពីបានយកឈ្នះលើប្រធានាធិបតីកំពុងកាន់អំណាចនៅពេលនោះ គឺលោក Gerald Ford ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ១៩៧៦៕