* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសមីក្រូធុន តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃ GDP និងបង្កើតការងារបានលើសពី៧០%
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លើកពីបញ្ហានាំឱ្យរាំងស្ទះ ដល់ការចុះបញ្ជីសហគ្រាសធុនមីក្រូ តូច និងមធ្យម និងការដាក់ចេញវិធានការពន្លឿនសេវា
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានាធិបតីអាស៊ែបៃហ្សង់ ថាយន្ដហោះដែលធ្លាក់ ត្រូវបានរុស្ស៉ីបាញ់ទម្លាក់ ដោយអចេតនា (Video inside)

30-12-2024 09:06

(បាគូ)៖ ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev កាលពីថ្ងៃអាទិត្យ ទី២៩ ខែធ្នូ បាននិយាយថាយន្ដហោះដឹកអ្នកដំណើរមួយគ្រឿងដែលបានធ្លាក់កាលពីសប្ដាហ៍មុន ដោយសម្លាប់មនុស្ស៣៨នាក់ គឺបានរងការខូចខាតដោយសារតែត្រូវបានបាញ់ប្រហារដោយអចេតនា ចេញពីលើដីនៅក្នុងប្រទេសរុស្ស៉ី ជាមួយការបន្ថែមថាមនុស្សខ្លះនៅរុស្ស៉ីបាននិយាយកុហកពីមូលហេតុនៃសោកនាដកម្មនេះ។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ បានសុំទោសទៅកាន់លោក Aliyev ពាក់ព័ន្ធនឹងសោកនាដកម្មធ្លាក់យន្ដហោះដឹកអ្នកដំណើរ Azerbaijan Airlines បន្ទាប់ពី ប្រព័ន្ធការពារដែនអាកាសរុស្ស៉ីត្រូវដាក់​ឱ្យដំណើរដើម្បីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន។ ប៉ុន្តែ លោក ពូទីន និងវិមានក្រឹមឡាំងមិនបានទទួលស្គាល់ថារុស្ស៉ីជាអ្នកបាញ់ទម្លាក់យន្ដហោះនេះនោះទេ ដោយគ្រាន់តែថា សំណុំរឿងព្រហ្មទណ្ឌមួយកំពុងដំណើរការ។

ថ្លែងក្នុងសេចក្ដីថ្លែងការណ៍មួយផ្សាយផ្ទាល់ដោយទូរទស្សន៍រដ្ឋ កាលពីថ្ងៃអាទិត្យ លោក Aliyev បានសង្កត់ធ្ងន់យ៉ាងខ្លីថា «យន្ដហោះរបស់យើងត្រូវបានបាញ់ទម្លាក់ដោយចៃដន្យ»។ ប្រធានាធិបតីរូបនេះបន្តថា យន្ដហោះដឹកអ្នកដំណើរ Azerbaijan Airlines បានដាច់ប្រព័ន្ធ GPS ហើយក្រោយមកបានរងការបាញ់ប្រហារ ខណៈកំពុងហោះទៅក្បែរទីក្រុង Grozny នៃភាគខាងត្បូងប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា យន្ដហោះដឹកអ្នកដំណើរ Azerbaijan Airlines ធុន Embracer 190 ដែលមានជើងហោះហើរ​លេខ J2-8243 គឺមានគោលដៅធ្វើដំណើរចេញពីរដ្ឋធានី Baku ឆ្ពោះទៅកាន់ទីក្រុង Grozny ដែលជា​រដ្ឋធានីនៃតំបន់ Chechnya របស់ប្រទេសរុស្ស៉ី ប៉ុន្តែវាត្រូវបានបង្ខំឱ្យធ្វើការចុះចតបន្ទាន់ នៅចម្ងាយប្រហែល៣គីឡូម៉ែត្រ ពីទីក្រុង Aktau របស់កាហ្សាក់ស្ថាន។ យន្ដហោះខាងលើ​ផ្ទុកអ្នកដំណើរ ៦៧នាក់ និងក្រុមការងារយន្តហោះផ្ទាល់ចំនួន៥នាក់ ហើយបើតាមក្រុមមន្ត្រីកាហ្សាក់ស្ថាន អ្នកដំណើរ ២៩នាក់ នៅរស់រានមានជីវិត៕