* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បក្សប្រឆាំងនៅកូរ៉េខាងត្បូងថាការចាប់ខ្លួនលោក Yoon ជាជំហានទី១ ឆ្ពោះទៅរកការស្ដារសណ្ដាប់ធ្នាប់ឡើងវិញ (Video inside)

15-01-2025 10:08

(សេអ៊ូល)៖ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងធំបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ ទី១៥ ខែមករាថាការចាប់ខ្លួនលោកប្រធានាធិបតីត្រូវបានព្យួរតំណែង Yoon Suk Yeol គឺជាការចាប់ផ្ដើមនៃការស្ដារសណ្ដាប់ធ្នាប់ប្រទេសឡើងវិញ ក្រោយភាពចលាចលជាច្រើនសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP។

ក្រុមអ្នកស៊ើបអង្កេត នៅក្នុងប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថាលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនក្រោមដីកាឃាត់ខ្លួនចេញដោយតុលាការ។ តាមក្រុមអ្នកស៊ើបអង្កេត ការអនុវត្តដីកាចាប់ខ្លួន លោកប្រធានាធិបតី Yoon Suk Yeol បានធ្វើឡើងនៅថ្ងៃទី១៥ ខែមករា នៅវេលាម៉ោង ១០៖៣៣នាទីព្រឹក (ម៉ោងនៅសេអ៊ូល) ហើយតាមរយៈការចាប់ខ្លួននេះដែរ លោក Yoon បានក្លាយជា ប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេបំផុតរបស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន។

ជាប្រតិកម្មទៅនឹងការចាប់ខ្លួនលោក Yoon មេដឹកនាំក្រុមសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Park Chan-dae បានលើកឡើងថា «ការចាប់ខ្លួនលោក Yoon Suk Yeol គឺជាជំហានទី១ នៃការឆ្ពោះទៅរកការស្ដារសណ្ដាប់ធ្នាប់រដ្ឋធម្មនុញ្ញ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ហើយវាក៏បង្ហាញដែរថាអាជ្ញាធរសាធារណៈ និងតុលាការនៅក្នុងប្រទេសកូរ៉េខាងត្បូងគឺនៅមានជីវិត»។

គួរបញ្ជាក់ថា នៅក្នុងសារជាវីដេអូត្រូវបានថតទុកជាមុន លោក Yoon បាននិយាយថាលោកយល់ព្រមប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេតដើម្បីសួរចម្លើយ ជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹក មិនបានសម្រេចរបស់លោក កាលពីខែធ្នូកន្លងទៅ មិនមែនមានន័យថាលោកទទួលស្គាល់ភាពស្របច្បាប់នៃការស៊ើបអង្កេតនោះទេ តែលោកសុខចិត្តប្រគល់ខ្លួន គឺដើម្បីបង្ការកុំឱ្យមានការបង្ហូរឈាមដាក់គ្នាតែប៉ុណ្ណោះ៕