* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចំនួនប្រជាជនសរុបនៅប្រទេសចិន បន្តធ្លាក់ចុះ៣ឆ្នាំជាប់ៗគ្នា (Video inside)

17-01-2025 13:58

(ប៉េកាំង)៖ ចំនួនប្រជាជនសរុបនៅប្រទេសចិន បានបន្តធ្លាក់ចុះកាលពីឆ្នាំ២០២៤ ពោលគឺជាការធ្លាក់ចុះ៣ឆ្នាំជាប់ៗគ្នា ហើយក្រុមអ្នកជំនាញបាននិយាយថា និន្នាការនេះ នឹងមានសន្ទុះកាន់តែលឿនថែមទៀត ក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥។

ការិយាល័យជាតិស្ថិតិរបស់ចិន បាននិយាយថា ចំនួនប្រជាជនសរុបនៅក្នុងប្រទេសចិន បានធ្លាក់ចុះក្នុងចំនួន១.៣៩លាននាក់ គឺមកនៅ​ត្រឹម១.៤០៨ពាន់លាននាក់ កាលពីឆ្នាំ២០២៤ ធៀបនឹងចំនួន១.៤០៩ពាន់លាននាក់ កាលពីឆ្នាំ២០២៣។ ចំណែក ចំនួនកំណើតសរុបនៅប្រទេសចិន មាន៩.៥៤លាននាក់ នៅឆ្នាំ២០២៤ ធៀបនឹង៩.០២លាននាក់ កាលពីឆ្នាំ២០២៣ ខណៈចំនួន​មរណៈគឺ១០.៩៣លាននាក់ នៅឆ្នាំ២០២៤ ធៀបនឹង១១.១លាននាក់ កាលពីឆ្នាំ២០២៣។

គួរបញ្ជាក់ថា ចំនួនប្រជាជនសរុបនៅប្រទេសចិន បានបន្តធ្លាក់ចុះចាប់តាំងតែពីឆ្នាំ២០២២មក។ អត្រាកំណើតរបស់ចិន បានបន្តថយចុះ អស់រយៈពេលជាច្រើនទសវត្សរ៍ ដោយសារតែ គោលនយោបាយកូនទោល ឬ one child policy ដែលចិនបានអនុវត្តចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១៥ បូករួមជាមួយ ការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស។ កាលពីឆ្នាំ២០២៤ អាជ្ញាធរចិន បានដាក់ចេញនូវចំណាត់ការជាច្រើន ដែលមានគោលដៅព្យាយាមជំរុញអត្រាកំណើត ប៉ុន្តែក្រុមអ្នកជំនាញយល់ឃើញថា និន្នាការធ្លាក់ចុះនៃចំនួនប្រជាជនចិន នឹងនៅតែបន្ត ហើយទំនងជា នឹងកាន់តែលឿនថែមទៀត៕