* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រោយឡើងកាន់តំណែង លោក ត្រាំ លើកលែងទោស ឱ្យអ្នកគាំទ្រលោកចំនួន១៥០០នាក់ ដែលបានវាយប្រហារវិមានសភា ដើម្បីតវ៉ាលទ្ធផលបោះឆ្នោត កាលពីឆ្នាំ២០២១ (Video inside)

21-01-2025 13:48

(វ៉ាស៉ីនតោន)៖ ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ជាផ្លូវការ លោក ដូណាល់ ត្រាំ បានផ្តល់ការលើកលែងទោសដល់ អ្នកគាំទ្ររបស់លោកប្រមាណ១៥០០នាក់ ដែលបានសម្រុកចូលលុកលុយវាយប្រហារ ក្នុង​វិមានសភាអាមេរិក US Capitol កាលពី៤ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។

កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ក្រុមអ្នកគាំទ្រលោក ត្រាំ រាប់ពាន់នាក់ បាននាំគ្នាចូលអុកឡុកវាយប្រហារលើវិមានសភាអាមរិក ក្នុងការប៉ុនប៉ងមួយ ដែលមិនបានសម្រេច ដើម្បីផ្លាស់ប្តូរលទ្ធផលបរាជ័យរបស់លោក ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីឆ្នាំ២០២០ ដែលនៅពេលនោះ លោក ត្រាំ បានចាញ់ លោក បៃដិន ក្រោយកាន់​អំណាចបានត្រឹម១អាណត្តិ។ ប៉ូលិសអាមេរិកប្រហែល១៤០នាក់ បានទទួលរងអំពើហិង្សា អំឡុងពេលវាយប្រហារនោះ ហើយមនុស្ស៤នាក់ ក៏បានស្លាប់ផងដែរ អំឡុងភាពចលាចល ក្នុងនោះរួមមានទាំងអ្នកគាំទ្រម្នាក់របស់លោក ដែលត្រូវបានប៉ូលិសបាញ់ស្លាប់។

គួរប​ញ្ជាក់ថា ក្នុងបទបញ្ជាលើកលែងទោសខាងលើ លោក ត្រាំ បានបង្គាប់ឱ្យមានការដោះលែងមុនពេលកំណត់ ចំពោះមេដឹកនាំចំនួន១៤នាក់ របស់ក្រុមស្តាំនិយម Oath Keepers និង Proud Boys ដែលកំពុងអនុវត្តទោសជាប់ពន្ធនាគារ រយៈពេលវែង៕