* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តីការពារជាតិអាមេរិកថ្មី លោក Pete Hegseth ជានរណា? (Video inside)

25-01-2025 11:02

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី២៤ ខែមករា លោក Pete Hegseth ត្រូវបានព្រឹទ្ធសភាអាមេរិក បោះឆ្នោតទទួលស្គាល់ជា រដ្ឋមន្រ្តីការពារជាតិថ្មីរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការតែងតាំងរូបលោក ត្រូវបានញាំញីដោយរឿងអាស្រូវ។

លទ្ធផលនៃការបោះឆ្នោតទទួលស្គាល់ លោក Hegseth គឺ៥០សំឡេងគាំទ្រ ទល់នឹង៥០សំឡេងប្រឆាំង បន្ទាប់ពីសមាជិក៣នាក់ នៃគណបក្សសាធារណរដ្ឋផ្ទាល់ បានចូលរួមជាមួយសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ និងសមាជិកឯករាជ្យដទៃទៀត បោះឆ្នោត​ប្រឆាំងនឹងការតែងតាំងលោក។ លទ្ធផលជាប់គាំងបែបនោះ តម្រូវឱ្យអនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលមានឋានៈ​ជាប្រធានព្រឹទ្ធសភា ត្រូវបោះឆ្នោតកាត់សេចក្តី ហើយលោកក៏បានបោះឆ្នោតក្នុងសំឡេងគាំទ្រ។ លោក Hegseth ដែលជាអតីតអ្នកអត្ថាធិប្បាយព័ត៌មាន របស់ទូរទស្សន៍ព័ត៌មាន Fox News និងជាអតីតយុទ្ធជន សន្យាថា នឹងនាំមកនូវការផ្លាស់ប្តូរសំខាន់ៗ ដល់មន្ទីរបញ្ចកោណ ដែលជាក្រសួងការពារជាតិអាមេរិក។

គួរបញ្ជាក់ថា លោក Hegseth គឺជាបេក្ខជនមានភាពចម្រូងចម្រាសជាងគេបង្អស់ សម្រាប់មុខតំណែងជាប្រមុខការពារជាតិរបស់​សហរដ្ឋអាមេរិក ខណៈជាទម្លាប់តួនាទីនេះ ជារឿយៗត្រូវបានផ្តល់ឱ្យទៅបេក្ខជន ដែលមានបទពិសោធស៉ីជម្រៅ ក្នុងការគ្រប់គ្រង​ដឹកនាំស្ថាប័នធំៗ និងជាបុគ្គលដែលទទួលបានការគាំទ្រទូលំទូលាយ ទាំងពីសំណាក់បក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ។ ការតែងតាំងលោក Hegseth ត្រូវបានញាំញ៉ីដោយរឿងអាស្រូវ។ វាគឺជាលើកទី២ហើយក្នុងប្រវត្តិសាស្រ្ត ដែលបេក្ខជនជារដ្ឋមន្រ្តី ទាមទារឱ្យមានការបោះឆ្នោតកាត់សេចក្តីចុងក្រោយបែបនេះ។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួន គួរដឹងពីលោក Pete Hegseth៖

លោក Pete Hegseth កើតនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៨០ ក្នុងទីក្រុង Minneapolis នៃរដ្ឋ Minnesota។ នៅឆ្នាំ១៩៩៩ លោកបានចូលសិក្សាជំនាញនយោបាយ នៅសាកលវិទ្យាល័យ Princeton University។ អំឡុងពេលសិក្សានៅសាលា Princeton លោក Hegseth ក៏បានសរសេរអត្ថបទឱ្យ កាសែតនិស្សិតប្រចាំសាកលវិទ្យាល័យ ហៅថា The Princeton Tory ហើយក្រោយមក ក៏បានក្លាយជាអ្នកគ្រប់គ្រងកាសែតនោះតែម្តង ផងដែរ។ មិនតែប៉ុណ្ណោះ នៅទីនោះ លោក ក៏បានចូលរួម ក្នុងកម្មវិធីបណ្តុះបណ្តាល ROTC របស់យោធាអាមេរិក ថែមទៀតផង។

ក្រោយបញ្ចប់ការសិក្សានិងបណ្តុះបណ្តាលពី Princeton University និងកម្មវិធី ROTC នៅឆ្នាំ២០០៣ លោក Hegseth បានក្លាយជា សមាជិកកងកម្លាំង​ឆ្មាំជាតិអាមេរិក ហើយធ្លាប់បំពេញបេសកកម្ម៣លើក នៅក្រៅប្រទេស រួមមាននៅពន្ធនាគារ Guantánamo Bay ដែលស្ថិតក្នុងទឹកដីប្រទេសគុយបា ព្រមទាំងនៅអ៉ីរ៉ាក់ និងនៅអាហ្វហ្កានីស្ថាន។ នៅឆ្នាំ២០១២ លោកបានឈរឈ្មោះ ដើម្បីតំណាងឱ្យរដ្ឋ Minnesota នៅព្រឹទ្ធសភាអាមេរិក ក្នុងនាមសមាជិកបក្សសាធារណរដ្ឋ ប៉ុន្តែបានបោះឆ្នោតចោលការប្រកួតប្រជែង។

ចាប់តាំងពីឆ្នាំ២០១៤មក លោក Hegseth មានតួនាទី ជាអ្នកអត្ថាធិប្បាយផ្នែកនយោបាយ ឱ្យទូរទស្សន៍ព័ត៌មានអាមេរិក Fox News។ លោកបានក្លាយជា អ្នកគាំទ្ររបស់លោក ត្រាំ តាំងតែពីឆ្នាំ២០១៦ នៅពេលលោក ត្រាំ ឈរឈ្មោះជាបេក្ខជនប្រធានាធិបតីអាមេរិក លើកដំបូង។ អំឡុងរដ្ឋបាលដំបូងរបស់លោក ត្រាំ លោក Hegseth ធ្លាប់ត្រូវបាន​ពិចារណាឱ្យដឹកនាំ ក្រសួងកិច្ចការអតីតយុទ្ធជនអាមេរិក ប៉ុន្តែពេលនោះ លោក David Shulkin ត្រូវបានជ្រើសរើសជំនួសវិញ។

គួរបញ្ជាក់ថា នៅពេលដែល លោក ត្រាំ ប្រកាសជ្រើសរើសលោក Pete Hegseth សម្រាប់តំណែងរដ្ឋមន្រ្តីការពារជាតិអាមេរិក សម្រាប់អាណត្តិទី២នេះ រឿងអាស្រូវមួយចំនួន ក៏បានផ្ទុះឡើងផងដែរ ពាក់ព័ន្ធនឹងលោក Hegseth។ ទោះជាបែបនេះក៏ដោយ ឥឡូវ លោក Hegseth វ័យ៤៤ឆ្នាំ ជាប់ឈ្នោះ ជារដ្ឋមន្រ្តីការពារជាតិអាមេរិក អាយុក្មេងជាងគេទី២ បន្ទាប់ពីលោក Donald Rumsfeld ដែលធ្លាប់កាន់តំណែង ជាប្រមុខការពារជាតិ ក្នុងវ័យ៤៣ឆ្នាំ៕