* ភ្លៀងធ្លាក់ជួយពន្លត់ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៉ី ប៉ុន្តែអាជ្ញាធរព្រមានពីលទ្ធភាពនៃការឆាបឆេះឡើងវិញ
* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានាធិបតីម៉ិកស៉ិកថា​ «​Google ធ្វេីខុស​» ជុំវិញការយល់ព្រមផ្លាស់ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៉ិក (Video inside)

31-01-2025 09:42

(ម៉ិកស៉ីកូ)៖​ ប្រធានាធិបតីម៉ិកស៉ិក​ លោកស្រី Claudia Sheinbaum បាននិយាយថា ក្រុមហ៊ុន​ Google កំពុងធ្វេីខុសហេីយដែលយល់ព្រមផ្លាស់ប្តូរឈ្មោះ​ឈូងសមុទ្រម៉ិកស៉ិក​ នៅលើកម្មវិធី Google Maps របស់ខ្លួន ទៅតាមបទបញ្ជាពីប្រធានាធិបតីអាមេរិក លោក​ ដូណាល់​ ត្រាំ។ នេះ​បេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី៣១​ ខែមករា​ ឆ្នាំ​ ២០២៥។

Google កាលពីថ្ងៃចន្ទ ទី២៧ ខែមករា បានប្រកាសថា កម្មវិធីផែនទី Google Maps របស់ខ្លួន​ នឹងផ្លាស់ប្តូរឈ្មោះ របស់ឈូងសមុទ្រម៉ិកស៉ិក (Gulf of Mexico) ទៅជា ឈូងសមុទ្រអាមេរិក (Gulf of America) វិញ នៅពេលដែលវាត្រូវបានធ្វើបច្ចុប្បន្នភាពជាផ្លូវការ នៅក្នុងប្រព័ន្ធព័ត៌មានឈ្មោះទីតាំងភូមិសាស្រ្តរបស់សហរដ្ឋអាមេរិក GNIS។​ ទោះជាបែបនេះក្តី ឈ្មោះដែលត្រូវបានផ្លាស់ប្តូរនោះ នឹងត្រូវមើលឃើញតែ នៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយឈ្មោះ ឈូងសមុទ្រម៉ិកស៉ិក នឹងបន្តរក្សាឱ្យនៅដដែល នៅក្នុងប្រទេសម៉ិកស៉ិក។ ដោយឡែក នៅក្រៅប្រទេសទាំងពីរនេះវិញ អ្នកប្រើប្រាស់អន្តរជាតិ នឹងមើលឃើញឈ្មោះទាំងពីរតែម្តង នៅលើកម្មវិធី Google Maps។

ក្នុងលិខិតមួយផ្ញេីទៅកាន់ក្រុមហ៊ុន​ Google លោកស្រី​ Sheinbaum បានលេីកឡេីងថា​ សហរដ្ឋអាមេរិក​ មិនអាចផ្លាស់ប្តូរជាឯកតោភាគីនូវឈ្មោះដែនទឹក​ ដែលខ្លួនចែករំលែកជាមួយគុយបា បានឡេីយ។ យោងតាមប្រទេសម៉ិកស៉ិក​ ការផ្លាស់ប្តូររបស់សហរដ្ឋអាមេរិក​ មិនស្របតាមច្បាប់ទេ ដោយសារអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ​ កំណត់ថាទឹកដីអធិបតេយ្យរបស់ប្រទេសនីមួយៗ​ លាតសន្ធឹងត្រឹមតែប្រហែល ២២គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ចេញពីឆ្នេរសមុទ្រ។

គួរបញ្ជាក់​ លោកស្រី​ Sheinbaum និងលោក​ ត្រាំ ធ្លាប់ជជែកគ្នាអំពីការផ្លាស់ប្តូរឈ្មោះ​នោះ​ដែរ​ ហេីយកន្លងមកប្រធានាធិបតីម៉ិកស៊ិកមុន​ បាននិយាយលេងថា​ ប្រសិនបើប្រទេសនានាចាប់ផ្តើមផ្លាស់ប្តូរឈ្មោះនោះ​ ប្រហែលជាអាមេរិកខាងជើងគួរតែត្រូវបានគេហៅថា «​អាមេរិកម៉ិកស៉ិក» តាមផែនទីនៃតំបន់ពីឆ្នាំ ១៦០៧៕