* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

​ធ្លាក់យន្ដហោះធុនតូចមួយគ្រឿង ផ្ទុកមនុស្ស ៦នាក់ នៅសហរដ្ឋអាមេរិក (Video inside)

01-02-2025 10:33

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនសង្រ្គោះបន្ទាន់តាមផ្លូវអាកាសមួយនៅក្នុងសហរដ្ឋអាមេរិក បានឱ្យដឹងថាយន្ដហោះធុនតូចមួយគ្រឿងមានផ្ទុកកុមារម្នាក់ និងមនុស្ស៥នាក់ផ្សេងទៀត បានធ្លាក់នៅក្នុងទីក្រុង Philadelphia កាលពីថ្ងៃសុក្រ ទី៣១ ខែមករា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រុមហ៊ុន Jet Rescue Air Ambulance ដែលធ្វើប្រតិបត្តិការយន្ដហោះខាងលើ យន្ដហោះរបស់ខ្លួនដែលបានធ្លាក់មានផ្ទុកក្រុមការងារនៅលើយន្ដហោះ៤នាក់ អ្នកជំងឺជាកុមារម្នាក់ និងអ្នកថែទាំអ្នកជំងឺម្នាក់ ហើយភ្លាមៗ ខាងក្រុមហ៊ុនមិនទាន់អាចបញ្ជាក់បានថាតើអាចនៅមានអ្នករស់រានមានជីវិតណាម្នាក់នៅឡើយទេ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមថាវាជារឿងគួរឱ្យសោកសៅ ចំពោះគ្រោះថ្នាក់ធ្លាក់យន្ដហោះនៅទីក្រុង Philadelphia រដ្ឋ Pennsylvania។ ដោយឡែក រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ក៏បានទទួលស្គាល់ដែរថាមានមនុស្ស ៦នាក់ស្ថិតលើយន្ដហោះធុនតូចប្រភេទ Learjet 55 ដែលបានធ្លាក់នៅម៉ោងប្រហែល ៦៖៣០នាទីលា្ងច (ម៉ោងក្នុងតំបន់)។

ចំណែក ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់វិញបានរាយការណ៍ថាយន្ដហោះនេះបានធ្លាក់ចំតំបន់ទីប្រជុំជនមួយកន្លែងស្ថិតនៅក្បែរផ្សារទំនើប Roosevelt Mall ស្ថិតនៅភាគឦសាននៃទីក្រុង Philadelphia ដោយបណ្ដាលឱ្យមាន អគិ្គភ័យឆាបឆេះធ្វើឱ្យមនុស្សជាច្រើននាក់នៅលើដីរងរបួស ហើយផ្ទះមួយខ្នង និងរថយន្ដជាច្រើនគ្រឿងត្រូវបានភ្លើងឆេះ។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យយន្ដហោះនេះធ្លាក់នោះទេ តែគ្រោះថ្នាក់នេះ បានកើតឡើងចំពេលអាកាសធាតុចុះត្រជាក់ខ្លាំងលាយឡំជាមួយភ្លៀងដែលពិបាកក្នុងការមើលផ្លូវ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ធ្លាក់យន្ដហោះធុនតូចខាងលើ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្ដហោះអ្នកដំណើរមួយគ្រឿងបុកជាមួយឧទ្ធម្ភាគចក្ររបស់យោធាអាមេរិក បណ្ដាលឱ្យធ្លាក់ចូលទឹកទន្លេ មួយនៅក្បែរ ទីក្រុងវ៉ាស៊ីនតោន ដោយសម្លាប់មនុស្ស៦៧នាក់ ហើយនេះជាសោកនាដកម្មធ្លាក់យន្ដហោះដ៏ប្រល័យបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០០៩មក៕