* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៊ុយក្រែន-អាមេរិក ឈានដល់ដំណាក់កាលចុងក្រោយ នៃកិច្ចព្រមព្រៀងរ៉ែ, លោក Zelenskiy ទទូចឱ្យមានការធានាសន្តិសុខច្បាស់លាស់ (Video inside)

24-02-2025 19:16

(កៀវ)៖ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន នៅថ្ងៃចន្ទនេះបានឱ្យដឹងថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក ស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការចរចាលើកិច្ចព្រមព្រៀងរ៉ែ ដែលត្រូវបានគេមើលឃើញថា ជាចំណុចស្នូលក្នុងការបញ្ចប់សង្គ្រាមរយៈពេលបីឆ្នាំ របស់រុស្ស៊ីនៅអ៊ុយក្រែន នេះបើតាមការរាយការណ៍របស់ Reuters។

ទោះបីជាមានចំណាប់អារម្មណ៍រួម ក្នុងការផ្តល់សិទ្ធិឱ្យសហរដ្ឋអាមេរិកចូលទាញយកទ្រព្យសម្បត្តិរ៉ែ នៅក្រោមដីរបស់អ៊ុយក្រែនក៏ដោយ ក៏ប្រធានាធិបតី Volodymyr Zelenskiy បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចព្រមព្រៀងណាមួយត្រូវតែភ្ជាប់មកជាមួយនូវការធានាសន្តិសុខជាក់ស្តែង។

ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Olha Stefanishyna បានសរសេរនៅលើបណ្តាញសង្គម X ថា «ក្រុមការងារអ៊ុយក្រែននិងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការចរចាទាក់ទងនឹងកិច្ចព្រមព្រៀងរ៉ែ។ ការចរចាមានលក្ខណៈស្ថាបនា ដោយមានព័ត៌មានលម្អិតសំខាន់ៗស្ទើរតែទាំងអស់បានបញ្ចប់»។

លោកស្រីបានបង្ហាញក្តីសង្ឃឹមថា «មេដឹកនាំសហរដ្ឋអាមេរិក និងអ៊ុយក្រែននឹងចុះហត្ថលេខា និងគាំទ្រកិច្ចព្រមព្រៀងនេះ នៅទីក្រុងវ៉ាស៊ីនតោន ក្នុងពេលឆាប់ៗខាងមុខ ដោយនេះនឹងបង្ហាញពីការប្តេជ្ញាចិត្តរួម សម្រាប់រយៈពេលមួយទសវត្សរ៍ទៅមុខទៀត»។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថាអ៊ុយក្រែនគួរតែផ្តល់ប្រាក់សំណងចំនួន ៥០០ ពាន់លានដុល្លារអាមេរិក ជាវត្ថុធាតុដើមសំខាន់ៗ ជាការសងត្រឡប់សម្រាប់ជំនួយ ដែលទីក្រុងកៀវបានទទួលរួចហើយពីរដ្ឋបាលរបស់លោក Joe Biden ពីមុន។

ទោះជាយ៉ាងណា លោក Zelenskiy មិនទទួលស្គាល់ជំនួយពីមុនរបស់សហរដ្ឋអាមេរិក ថាជាប្រាក់កម្ចីនោះទេ ហើយថាទីក្រុងវ៉ាស៊ីនតោន បានផ្គត់ផ្គង់ប្រទេសរបស់លោកនូវអាវុធ ក្នុងទឹកប្រាក់ ៦៧ ពាន់លានដុល្លារ និងជំនួយថវិកាផ្ទាល់ចំនួន ៣១.៥ ពាន់លានដុល្លារ គឺមិនមែន ៥០០ ពាន់លានដុល្លារ ដូចលោកប្រធានាធិបតី ដូណាល់ ត្រាំ ថានោះឡើយ៕