* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីរ៉ង់ រុស្ស៉ី និងចិន ត្រៀមធ្វើសមយុទ្ធយោធា នៅភាគខាងជើងមហាសមុទ្រឥណ្ឌា ក្នុងសប្តាហ៍នេះ (Video inside)

10-03-2025 09:43

(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយអ៉ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអាទិត្យកន្លងទៅថា កងទ័ពជើងទឹកអ៉ីរ៉ង់ រុស្ស៉ី ចិន នឹងធ្វើសមយុទ្ធយោធារួមគ្នា នៅឯឆ្នេរសមុទ្ររបស់អ៉ីរ៉ង់ក្នុងសប្តាហ៍នេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ ២០២៥។

ទីភ្នាក់ងារព័ត៌មាន Tasnim រាយការណ៍ថា សមយុទ្ធនឹងចាប់ផ្តើមនៅថ្ងៃអង្គារសប្តាហ៍នេះ ក្នុងទីក្រុងកំពង់ផែ Chabahar ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសអ៉ីរ៉ង់ លើឈូងសមុទ្រអូម៉ង់ ប៉ុន្តែមិនបានបញ្ជាក់ថានឹងបន្តរហូតដល់ថ្ងៃណានោះទេ។ នាវាចម្បាំង និងនាវាអមការប្រយុទ្ធនៃកងទ័ពជើងទឹករបស់ចិន រុស្ស៉ី ក៏ដូចជានាវាចម្បាំងនៃកងនាវាចររបស់កងទ័ពជើងទឹក និងកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ត្រូវបានគេរំពឹងថានឹងចូលរួមដែរ។

សមយុទ្ធនេះ នឹងប្រព្រឹត្តទៅនៅភាគខាងជើងមហាសមុទ្រឥណ្ឌា ហើយមានគោលបំណងពង្រឹងសន្តិសុខក្នុងតំបន់ និងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគី រវាងប្រទេសដែលមកចូលរួម។ អាស៊ែបៃហ្សង់ អាហ្រ្វិកខាងត្បូង អូម៉ង់ កាហ្សាក់ស្ថាន ប៉ាគីស្ថាន កាតា អ៉ីរ៉ាក់ អេមីរ៉ាត់អារ៉ាប់រួម ស្រីលង្កា នឹងចូលរួមធ្វើជាអ្នកសង្កេតការណ៍។

គួរបញ្ជាក់ថា ប្រទេសទាំងបី ដែលមានបំណងដូចគ្នាក្នុងការប្រឆាំង ទៅនឹងអ្វីដែលពួកគេកំណត់ថាជាអនុត្តរភាពរបស់អាមេរិក បានរៀបចំសមយុទ្ធយោធារបៀបនេះ នៅក្នុងតំបន់ក្នុងប៉ុន្មានឆ្នាំចុងក្រោយ៕