* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការបោះឆ្នោតនៅ Greenland៖ ជ័យជម្នះបានទៅលើគណបក្សគាំទ្រអាជីវកម្ម និងមិនទាន់ចង់បានឯករាជ្យភ្លាមៗ

12-03-2025 16:53

(កូប៉ិនហាក)៖ គណបក្ស Demokraatit ដែលជាបក្សប្រឆាំងមួយរបស់ Greenland មាននិន្នាការគាំទ្រការធ្វើអាជីវកម្ម មិនទាន់ចង់បានឯករាជ្យភ្លាមៗ ពីប្រទេសដាណឺម៉ាក បានឈ្នះការបោះឆ្នោតសកល កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ ២០២៥។

ក្រោយការរាប់សន្លឹកឆ្នោត Demokraatit party ទទួលបានសំឡេងគាំទ្រ ២៩.៩ភាគរយ ដែលកើនឡើងពីចំនួន ៩.១ភាគរយ ក្នុងឆ្នាំ ២០២១ និងនាំមុខគណបក្សប្រឆាំងមួយទៀតគឺ Naleraq ដែលគាំទ្រចង់បានឯករាជ្យភ្លាមៗ និងទទួលបានសំលេងគាំទ្រ ២៤.៥ភាគរយ។

លោក Jens-Frederik Nielsen មេដឹកនាំបក្ស Demokraatit និងជាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងរ៉ែ និយាយថា «មនុស្សចង់បានការផ្លាស់ប្តូរ។ យើងចង់បានអាជីវកម្មបន្ថែមទៀត ដើម្បីផ្តល់ហិរញ្ញប្បទានដល់សុខុមាលភាពរបស់យើង»។ លោកបានប្រាប់អ្នកយកព័ត៌មាន នៅក្នុងទីក្រុង Nuuk ថា «យើងមិនទាន់ចង់បានឯករាជ្យនៅថ្ងៃស្អែកទេ យើងចង់បានគ្រឹះដ៏រឹងមាំសិន»។

គណបក្សកាន់អំណាច Inuit Ataqatigiit និងបក្សដៃគូ Siumuta ដែលមិនទាន់ចង់បានឯករាជ្យពីដាណឺម៉ាកភ្លាមៗដែរនោះ ទទួលបានសំលេងគាំទ្របូកសរុបគ្នាត្រឹមតែ ៣៦ភាគរយប៉ុណ្ណោះ ដែលជាការថយចុះពី៦៦.‌ភាគរយ កាលពីឆ្នាំ២០២១។ នាយករដ្ឋមន្រ្តី Greenland លោក Mute Egede គូសបញ្ជាក់ថា «យើងគោរពលទ្ធផលបោះឆ្នោតនេះ»។

គួរបញ្ជាក់ថា ការបោះឆ្នោតខាងលើ ប្រព្រឹត្តទៅក្នុងគ្រាមួយដែល Greenland កំពុងត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហាញពីបំណងចង់គ្រប់គ្រង៕