* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នក​ជំនាញ​ UN ចោទ​អ៊ីស្រាអែល​ពី​បទ​ប្រល័យ​ពូជសាសន៍ និង​អំពើ​ហិង្សា​ផ្លូវភេទ​នៅ​ហ្គាហ្សា (Video inside)

13-03-2025 20:10

(ហ្សឺណែវ)៖ របាយការណ៍​របស់​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ (UN) នៅថ្ងៃ​ព្រហស្បតិ៍ ​បាន​ចោទប្រកាន់​អ៊ីស្រាអែល​ពី​បទ​ប្រព្រឹត្ត «អំពើ​ប្រល័យ​ពូជសាសន៍»​ប្រឆាំង​នឹង​ជនជាតិ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្គាហ្សា តាមរយៈ​ការ​បំផ្លិចបំផ្លាញ​ជា​ប្រព័ន្ធ​នូវ​ផ្នែក​ថែទាំ​សុខភាព​របស់​ស្ត្រី និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ផ្លូវភេទ​ជា​យុទ្ធសាស្ត្រ​សង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ ២០២៥។

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​ច្រានចោល​ការ​ចោទប្រកាន់​ទាំងនេះ ដោយ​ចាត់​ទុក​ថា​របាយការណ៍​នេះ​មាន​ភាព​លម្អៀង និង​ប្រឆាំង​នឹង​សាសន៍​យូដា។ លោក​បាន​ថ្លែង​ថា ជំនួស​ឲ្យ​ការ​ផ្ដោត​លើ​ឧក្រិដ្ឋកម្ម​របស់​ក្រុម​ហាម៉ាស់ អង្គការ​សហប្រជាជាតិ​បែរជា​វាយប្រហារ​អ៊ីស្រាអែល​ ដោយ​ការ​ចោទប្រកាន់​មិន​ពិត។ អ៊ីស្រាអែល​បាន​ដក​ខ្លួន​ចេញ​ពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​របស់ UN កាលពី​ខែ​កុម្ភៈ។

គណៈកម្មការ​ស៊ើបអង្កេត​អន្តរជាតិ​ឯករាជ្យ​បាន​បញ្ជាក់​ថា សកម្មភាព​របស់​អ៊ីស្រាអែល​ក្នុង​ការ​បំផ្លាញ​សមត្ថភាព​បន្ត​ពូជ​របស់​ជនជាតិ​ប៉ាឡេស្ទីន រួម​ទាំង​ការ​ដាក់​វិធានការ​ការពារ​ការ​មាន​កូន គឺ​ជា​អំពើ​ប្រល័យ​ពូជសាសន៍​ស្រប​តាម​លក្ខន្តិកៈ​ទីក្រុង​រ៉ូម និង​អនុសញ្ញា​ស្ដីពី​ការ​ប្រល័យ​ពូជសាសន៍។ គណៈកម្មការ​ក៏​បាន​លើក​ឡើង​ថា ការ​កើនឡើង​នៃ​អត្រា​មរណភាព​មាតា​ ដោយសារ​កង្វះ​សម្ភារ​វេជ្ជសាស្ត្រ គឺ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​នៃ​ការ​សម្លាប់​រង្គាល។

របាយការណ៍​ដដែល​ បាន​ចោទប្រកាន់​កងកម្លាំង​សន្តិសុខ​អ៊ីស្រាអែល ​ពី​បទ​ប្រើប្រាស់​ការ​បណ្តេញ​ចេញ​ជា​សាធារណៈ​ដោយ​បង្ខំ និង​អំពើ​ហិង្សា​ផ្លូវភេទ​ជា​ផ្នែក​មួយ​នៃ​នីតិវិធី​បស់​ខ្លួន​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ប្រជាជន​ប៉ាឡេស្ទីន បន្ទាប់​ពី​ការ​វាយប្រហារ​ដែល​ដឹកនាំ ​ដោយ​ក្រុម​ហាម៉ាស់​លើ​ភាគ​ខាងត្បូង​អ៊ីស្រាអែល​កាលពី​ខែ​តុលា ឆ្នាំ ២០២៣៕