* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មហាសេដ្ឋី​ Bill Gates ព្រមានសេតវិមានថា មូលនិធិរបស់លោកមិនអាចបំពេញចន្លោះខ្វះខាត នៅក្នុងការផ្តល់មូលនិធិសុខភាពសកល របស់អាមេរិកបានទេ (Video inside)

18-03-2025 21:43

(វ៉ាស៊ីនតោន)៖ លោក Bill Gates បានធ្វើការបញ្ចុះបញ្ចូលមន្ត្រីរដ្ឋបាល ត្រាំ ឱ្យបន្តផ្តល់មូលនិធិដល់កម្មវិធីសុខភាពទូទាំងពិភពលោក ដែលគ្របដណ្តប់លើការចាក់វ៉ាក់សាំងកុមារ និងការព្យាបាលជំងឺអេដស៍ ដោយព្រមានថាមូលនិធិរបស់លោក មិនអាចបំពេញចន្លោះខ្វះខាត ដែលបណ្តាលមកពីការកាត់បន្ថយថវិកាទាំងនោះបានទេ។ នេះបើយោងតាមប្រភពពីរដែលដឹងច្បាស់ពីបញ្ហានេះ បានប្រាប់ Reuters ដោយផ្តាច់មុខ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

ប្រភពបានឱ្យដឹងថា លោក Gates ដែលជាមហាសេដ្ឋីសហស្ថាបនិកក្រុមហ៊ុន Microsoft និងបច្ចុប្បន្នជាអ្នកសប្បុរសធម៌ដ៏ធំក្នុងវិស័យសុខភាពពិភពលោក បានជួបជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ ក៏ដូចជាសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីជំរុញឱ្យមានការបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ។

អ្នកនាំពាក្យ​មូលនិធិ Bill & Melinda Gates បាន​បញ្ជាក់​ថា លោក Bill Gates ថ្មីៗ​នេះ​បាន​ទៅ​ទីក្រុង​វ៉ាស៊ីនតោន DC ដើម្បី​ជួប​ជាមួយ​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត។ លោក​បាន​ពិភាក្សា​ពី​សារៈសំខាន់​នៃ​ជំនួយ​អន្តរជាតិ​របស់​អាមេរិក​ក្នុង​ការ​សង្គ្រោះ​ជីវិត និង​តម្រូវការ​ផែនការ​យុទ្ធសាស្ត្រ​ដើម្បី​ការពារ​ជន​ងាយ​រងគ្រោះ​បំផុត​របស់​ពិភពលោក ព្រម​ទាំង​ការពារ​សុខភាព​និង​សន្តិសុខ​របស់​អាមេរិក។

ប្រភពបានបន្តទៀតថា លោក Gates បានប្រាប់មន្ត្រីដែលលោកបានជួបថា មូលនិធិរបស់លោកមិនមានលទ្ធភាពជំនួសតួនាទីដ៏សំខាន់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយទាំងនេះទេ។ នាយកប្រតិបត្តិមូលនិធិ Gates ក៏បានបញ្ជាក់ជាសាធារណៈដែរថា គ្មានអង្គការសប្បុរសធម៌ណាមួយមានសមត្ថភាពបំពេញចន្លោះនេះបានឡើយ។

គួរបញ្ជាក់ថា​ ភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងកាលពីថ្ងៃទី ២០ ខែមករា ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានចាត់វិធានការកែប្រែរចនាសម្ព័ន្ធទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដោយកាត់បន្ថយថវិកាកិច្ចសន្យាជាង ៨០% និងបង្កកប្រាក់រាប់ពាន់លានដុល្លារដែលបម្រុងទុកសម្រាប់ជំនួយស្បៀងអាហារបន្ទាន់ រហូតដល់កម្មវិធីការពារជំងឺគ្រុនចាញ់។

ប្រភពមួយបានបន្ថែមថា រដ្ឋបាលត្រាំតាមរយៈក្រសួងការបរទេស ក៏កំពុងពិនិត្យឡើងវិញនូវប្រភេទជំនួយបរទេសណាខ្លះ ដែលនឹងបន្តស្ថិតក្រោមគោលនយោបាយ America First របស់ខ្លួន ដោយមានគម្រោងសុខភាពពិភពលោកប្រមាណ ៣០ ត្រូវបានដាក់បញ្ចូលសម្រាប់ការពិចារណាផងដែរ៕