* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សេតវិមាន៖ លោក ត្រាំ នឹងចុះហេត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីបិទក្រសួងអប់រំអាមេរិក (Video inside)

20-03-2025 08:48

(វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីថ្ងៃពុធ ទី១៩ ខែមីនា បានឱ្យដឹងថាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បី បិទក្រសួងអប់រំអាមេរិកចោល ជាការបំពេញតាមពាក្យសន្យាដ៏សំខាន់មួយរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប៉ុនប៉ងបិទក្រសួងអប់រំកំពុងរងការជំទាស់ពីសំណាក់អ្នកប្រជាធិបតេយ្យមួយក្រុមដែលបានដាក់ពាក្យបណ្ដឹងតវ៉ាកាលពីសប្ដាហ៍មុន ក្នុងគោលបំណងរារាំងកុំឱ្យរដ្ឋបាលលោក ត្រាំបិទក្រសួងនេះចោល និងបញ្ឈប់ ការបណ្ដេញបុគ្គលិកជិតពាក់កណ្ដាលនៃក្រសួងអប់រំចេញពីការងារ។ តាមបទបញ្ជារបស់លោក ត្រាំ រដ្ឋមន្ត្រីក្រសួងអប់រំ លោកស្រី Linda McMahon នឹងត្រូវចាត់វិធានការចាំបាច់នានាដើម្បីសម្រួលដល់ការបិទក្រសួងអប់រំ ហើយប្រគល់ភារកិច្ចផ្នែកអប់រំទៅឱ្យរដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិក។ លើសពីនេះទៅទៀត បទបញ្ជានេះក៏បានកំណត់ដែរថារាល់កម្មវិធី ឬសកម្មភាពនៅសេសស់ដែលកំពុងទទួលបានមូលនិធិពីក្រសួងអប់រំមិនត្រូវជំរុញ ឬលើកកម្ពស់គោលការណ៍ពិពិធកម្ម សមធម៌ និងបរិយាប្ន័ន ឬហៅកាត់ថា DEI ឬក៏មនោគមវិជ្ជាយេនឌ័រអ្វីនោះទេ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីខែកុម្ភៈបានព្រមានថាលោកចង់បិទក្រសួងអប់រំជាបន្ទាន់ ប៉ុន្តែបានទទួលស្គាល់ថាលោកត្រូវការការគាំទ្រពីសភាអាមេរិកជាមុនសិន ដែលជាអ្នកចាត់ចែងកញ្ចប់ថវិកា និងសហជីពរបស់គ្រូបង្រៀន៕