* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក
* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រុស្ស៉ីបាញ់ដ្រូននិងមីស៉ីលស្រោចលើរដ្ឋធានីអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោច៤នាក់ (Video inside)

06-06-2025 13:31

(កៀវ)៖ អាជ្ញាធរអ៊ុយក្រែន នៅថ្ងៃសុក្រ​ ទី៦ ខែមិថុនា បានឱ្យដឹងថា រុស្ស៉ីបានបាញ់យន្តហោះដ្រូននិងមីស៉ីលស្រោចលើទីក្រុងកៀវ កាលពីវេលាយប់កន្លងទៅ បណ្តាលឱ្យមនុស្សយ៉ាងហោច៤នាក់ បាត់បង់ជីវិត និងមានសំឡេងផ្ទុះខ្លាំងៗ នៅពាសពេញទីក្រុង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អភិបាលទីក្រុងកៀវ លោក Vitali Klitschko បានអះអាងថា ក្រៅពីមនុស្សស្លាប់៤នាក់ មាន២០នាក់ផ្សេងទៀត បានរងរបួស ក្នុងនោះ១៦នាក់ ត្រូវបានបញ្ជួនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ មិនតែប៉ុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធនិងអគារផ្សេងៗនៅក្នុងទីក្រុង បានរងការខូចខាត។ ចំណែក ទីក្រុងមួយចំនួនទៀតរបស់អ៊ុយក្រែន រួមមាន Ternopil នៅភាគខាងលិច និង Lutsk នៅភាគពាយព្យ ក៏បានស្ថិតក្រោមការវាយប្រហាររបស់រុស្ស៉ី ផងដែរ។

គួរបញ្ជាក់ថា ការវាយប្រហារខាងលើរបស់រុស្ស៉ីកើតមានឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានថា មូស្គូនឹងឆ្លើយតបវិញ ក្រោយដ្រូនរបស់អ៊ុយក្រែន បានបង្កការខូចខាតនិងបំផ្លាញ យន្តហោះទម្លាក់គ្រាប់បែកជាច្រើនគ្រឿង ក្នុងការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយ ស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីរុស្ស៉ី៕