* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ពេទ្យថៃប្រាប់តុលាការថា លោក Thaksin អត់ឈឺធ្ងន់ទេ អំឡុងអនុវត្តទោសជាប់ឃុំ (Video inside)

19-07-2025 14:05

(បាងកក)៖ វេជ្ជបណ្ឌិតម្នាក់មកពីមន្ទីរពេទ្យប៉ូលិសថៃ Police General Hospital បានប្រាប់តុលាការ កាលពីថ្ងៃសុក្រ ទី១៨ ខែកក្កដា ២០២៥ថា អតីតនាយករដ្ឋមន្ត្រីថៃ​ លោក Thaksin Shinawatra គួរណាស់តែត្រឡប់ទៅកាន់ពន្ធគារវិញ បន្ទាប់ពីទទួលបានការព្យាបាលបឋម។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Bangkok Post។

វេជ្ជបណ្ឌិត លោក Chana Jongchokdee ដែលជាគ្រូពេទ្យប្រចាំការម្នាក់ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បាននិយាយថាលោកគឺជាគ្រូពេទ្យដំបូងគេដែលបាន ត្រួតពិនិត្យសុខភាពលោក Thaksin ក្រោយអតីតនាយករដ្ឋមន្ត្រីរូបនេះត្រូវបានផ្ទេរចេញពីពន្ធនាគារដោយសារបញ្ហាសុខភាព។ លោក Thaksin ត្រូវបានរាយការណ៍ថាមាន ជំងឺច្រើនមុខ និងតម្រូវឱ្យពិគ្រោះយោបល់ជាមួយពេទ្យឯកទេសបេះដូង។ លោក Chana បានប្រាប់តុលាការព្រហ្មទណ្ឌថៃថាបើទោះជាត្រូវបានផ្ដល់យោបល់ឱ្យទទួល ការវះកាត់ក៏ដោយ លោក Thaksin បានបដិសេធការវះកាត់។

តុលាការថៃកំពុងស៊ើបអង្កេតថាតើការអនុវត្តទោសជាប់ពន្ធនាគាររបស់លោក Thaksin បានប្រព្រឹត្តដោយត្រឹមត្រូវដែរឬក៏យ៉ាងណា ជាការឆ្លើយតបទៅនឹងការចោទប្រកាន់ថា រូបលោកទទួលបានការមើលថែជាពិសេស និងមិនចាំបាច់ត្រូវសម្រាកដល់ទៅ ៦ខែក្នុងមន្ទីរពេទ្យប៉ូលិសនោះទេ។ ប្រសិនបើតុលាការរកឃើញថាការអនុវត្តទោសក្នុងពន្ធនាគារ ត្រូវបានអនុវត្តមិនត្រឹមត្រូវ នោះតុលាការអាចនឹងចេញបញ្ជាឱ្យនាំខ្លួនលោក Thaksin ទៅដាក់ពន្ធនាគារវិញ។ លោក Chana បានផ្ដល់សក្ខីកម្មកាលពីថ្ងៃសុក្រ ចំពោះមុខ តុលាការដោយនិយាយថារាល់ការព្យាបាលទាំងអស់ត្រូវបានអនុវត្តទៅតាមក្រិតក្រមវេជ្ជសាស្ត្រ តែរូបលោកមិនបានដឹងពីរបៀបរបបផ្ទេររវាងពន្ធនាគារ និងមន្ទីរពេទ្យ នៅខាងក្រៅនោះទេ។

ជាមតិក្នុងនាមជាវេជ្ជបណ្ឌិត លោកយល់ថាស្ថានភាពសុខភាពរបស់លោក Thaksin មានភាពនឹងនរភ្លាមៗ ក្រោយត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យប៉ូលិស ហើយពេលនោះ លោកគួរណាស់តែត្រឡប់ទៅពន្ធគារវិញ។ លោក Chana ក៏បានសង្កេតឃើញដែរថាលោក Thaksin អាចអង្គុយលើសាឡុងអង្គុយក្នុងបន្ទប់របស់លោក ជាជាងដេកនៅលើ គ្រែអ្នកជំងឺ។

គួរបញ្ជាក់ថា តុលាការព្រហ្មទណ្ឌថៃ នឹងបើកសវនាការជាថ្មី នៅថ្ងៃទី២៥ ខែកក្កដា ដើម្បីស្ដាប់សក្ខីកម្មពីក្រុមអ្នកតំណាងនៃគណៈគ្រូពេទ្យថៃ។ លោក Thaksin មានអាយុ ៧៥ឆ្នាំ ត្រូវតុបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៨ឆ្នាំ និងក្រោយមកត្រូវបានព្រះមហាក្សត្របន្ធូរបន្ថយទោសមកនៅត្រឹម១ឆ្នាំ បន្ទាប់ពីធ្វើមាភូមិនិវត្តន៍មកកាន់ប្រទេសថៃ កាលពីខែសីហា ឆ្នាំ២០២៣។ លោកបានជាប់ឃុំក្នុងពន្ធនាគារប៉ុន្មានម៉ោងតែប៉ុណ្ណោះ និងត្រូវបានផ្ទេរចេញទៅមន្ទីរពេទ្យប៉ូលិសក្រោមហេតុផលបញ្ហាសុខភាព ហើយបន្ទាប់មក ត្រូវបានដោះលែងឱ្យក្រៅឃុំ។

នៅក្នុងប្រទេសថៃ អ្នកទោសមានសិទ្ធិទទួលបានការព្យាបាលនៅខាងក្រៅពន្ធនាគារក្នុងរយៈពេល១២០ថ្ងៃ ប៉ុន្តែលោក Thaksin ត្រូវបានអនុញ្ញាតឱ្យបន្តស្នាក់នៅក្នុងមន្ទីរពេទ្យ ដល់ទៅ ១៨០ថ្ងៃ ដោយសំអាងថាលក្ខខណ្ឌក្នុងពន្ធនាគារអាចគំរាមកំហែងដល់អាយុជីវិតរបស់លោក។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមអ្នកស៊ើបអង្កេតបានប្រាប់ គណៈកម្មាធិការមួយរបស់រដ្ឋសភាថៃថាលោក Thaksin បានចំណាយប្រាក់លើការស្នាក់នៅ ៦ខែក្នុងមន្ទីរពេទ្យប៉ូលិស ក្នុងនោះរួមមានបន្ទប់ VIP ដោយមួយយប់ត្រូវចំណាយ ៨៥០០បាត៕