* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីស្រាអែល សម្លាប់អ្នកកាសែតរបស់សារព័ត៌មាន Al Jazeera ជាច្រើននាក់ ក្នុងតំបន់ហ្កាហ្សា (Video inside)

11-08-2025 10:48

(គែរ)៖ យោធាអ៉ីស្រាអែល បានអះអាងថាខ្លួនបានសម្លាប់បណ្ដាញមេដឹកនាំហាម៉ាសម្នាក់ដែលបន្លំខ្លួនធ្វើជាអ្នកកាសែតរបស់សារព័ត៌មាន Al Jazeera នៅក្នុងការវាយប្រហារមួយ ក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ ទី១០ ខែសីហា។ ប៉ុន្តែ ក្រុមអង្គការសិទ្ធិមនុស្សបាននិយាយថាអ្នកកាសែតរូបនេះត្រូវបានអ៉ីស្រាអែលសម្លាប់ ដោយសារតែតួនាទីជាអ្នករាយការណ៍ព័ត៌មាននៅឯសមរភូមិមុខស្ដីពី សង្រ្គាមនៅហ្កាហ្សា ហើយថាការអះអាងរបស់អ៉ីស្រាអែលគ្មានភស្តុតាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមសារព័ត៌មាន Al Jazeera និងក្រុមមន្ត្រីហ្កាហ្សា លោក Anas Al Sharif មានអាយុ២៨ឆ្នាំ បានស្ថិតនៅក្នុងចំណោមក្រុមអ្នកកាសែតរបស់ Al Jazeera ដែលមានសមាជិក៤នាក់ និងជំនួយការម្នាក់ ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយរបស់អ៉ីស្រាអែលលើជំរំស្នាក់នៅមួយកន្លែងក្បែរមន្ទីរពេទ្យ Shifa Hospital ក្នុងទីក្រុង Gaza City។ មន្ត្រីម្នាក់ប្រចាំការនៅឯមន្ទីរពេទ្យនេះដដែលបាននិយាយថា មនុស្ស២នាក់ផ្សេងទៀតដែលត្រូវបានសម្លាប់ផងដែរ។

យោធាអ៉ីស្រាអែល នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានអះអាងថា លោក Anas Al Sharif ជាមេដឹកនាំម្នាក់នៃបណ្ដាញក្រុមហាម៉ាស និងជាអ្នកទទួលខុសត្រូវលើការប្រឹក្សាយោបល់សម្រាប់ការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតប្រឆាំងជនស៊ីវិលអ៉ីស្រាអែល និងកងទ័ពអ៉ីស្រាអែល។ ប៉ុន្តែ Al Jazeera បានថ្កោលទោសចំពោះការសម្លាប់អ្នកសែតរបស់ខ្លួន។ ក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកជំនាញ UN ម្នាក់ធ្លាប់ បានព្រមានរួចហើយថាជីវិតរបស់លោក Anas Al Sharif កំពុងស្ថិតក្នុងគ្រោះថ្នាក់ ដោយសារតែការងារជាអ្នករាយការណ៍ព័ត៌មាននៅសមរភូមមុខក្នុងតំបន់ហ្កាហ្សា ហើយអ្នករាយការណ៍ពិសេស UN លោកស្រី Irene Khan ក៏បាននិយាយកាលពីខែមុនដែរថាការអះអាងរបស់អ៉ីស្រាអែលប្រឆាំងនឹងលោក Al Sharif គឺគ្មានមូលដ្ឋានភស្តុតាងអ្វីទាំងអស់។

គួរបញ្ជាក់ថា លោក Al Sharif មានអ្នកតាមដានគណនីបណ្ដាញសង្គម X របស់លោកជាង ៥០០ ០០០នាក់ (followers) បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមមួយនេះប៉ុន្មាននាទី មុនត្រូវបាន សម្លាប់ថាអ៉ីស្រាអែលបានបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុង Gaza City អស់រយៈពេលជាង ២ម៉ោង។ ចំណែក សារព័ត៌មាន Al Jazeera ដោយចាត់ទុកលោក Al Sharif ជាអ្នកកាសែតដ៏ក្លាហានម្នាក់ ក្នុងចំណោមអ្នកកាសែតរបស់ខ្លួនក្នុងតំបន់ហ្កាហ្សា បានហៅការវាយប្រហាររបស់អ៉ីស្រាអែលគឺជាការប៉ុនប៉ងបំបិទសំឡេង នៅមុនអ៉ីស្រាអែលចាប់ផ្ដើមអនុវត្ត ផែនការកាន់កាប់តំបន់ហ្កាហ្សា៕