* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កូរ៉េខាងត្បូង-វៀតណាម នឹងធ្វើឱ្យទំនាក់ទំនងកាន់តែស៉ីជម្រៅ ចំពោះមុខបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មសកល (Video inside)

11-08-2025 11:19

(សេអ៊ូល)៖ កូរ៉េខាងត្បូង និងវៀតណាម នឹងសន្យាធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ​និងយុទ្ធសាស្រ្តកាន់តែស៉ីជម្រៅ នៅពេលដែលមេដឹកនាំរបស់ខ្លួនចូលរួមកិច្ចប្រជុំ នាថ្ងៃចន្ទ ទី១១ ខែសីហា ខណៈអតីតគូសត្រូវសម័យសង្រ្គាមត្រជាក់ទាំងពីរនេះ ព្យាយាមបង្កើនទំនាក់ទំនងអាជីវកម្ម ចំពោះមុខបរិយាកាសពាណិជ្ជកម្មពិភពលោកដ៏ស្មុគស្មាញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Lee Jae Myung ត្រូវស្វាគមន៍ប្រធានាធិបតីវៀតណាម លោក Lam To ហើយនឹងពិភាក្សាអំពីការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងប្រទេសអាស៊ានមួយនេះ។ លោក Lam ដែលជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមផងនោះ បានដឹកនាំគណៈប្រតិភូនៃក្រសួងឧស្សាហកម្ម ពាណិជ្ជកម្ម ការបរទេស និងបច្ចេកវិជ្ជា ព្រមទាំងសមាជិកជាន់ខ្ពស់របស់បក្ស និងសមាជិកសភាទៅកាន់កូរ៉េខាងត្បូង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៤ថ្ងៃ។

តាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ប្រទេសទាំងពីរ គ្រោងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា យ៉ាងហោចណាស់ ១០ ជាមួយការសន្យាធ្វើកិច្ចសហប្រតិបត្តិការលើវិស័យនុយក្លេអ៊ែរ និងថាមពលកកើតឡើងវិញ គោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុ ក៏ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

គួរបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េខាងត្បូងធំៗមួយចំនួនរួមទាំង Samsung Electronics បានប្រើប្រាស់វៀតណាមជាមជ្ឈមណ្ឌលនាំចេញ ដោយទទួលបានអត្ថប្រយោជន៍ច្រើនឆ្នាំមកហើយ អំពីតម្លៃពលកម្មទាប ការលើកទឹកចិត្តនានា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ទីក្រុងហាណូយជាមួយប្រទេសរាប់សិបផ្សេងទៀត។ ប៉ុន្តែគោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ ប្រធានាធិបតីអាមេរិក បានបង្កើនភាពមិនច្បាស់លាស់ ចំពោះការប្តេជ្ញាចិត្តផ្នែកអាជីវកម្មនាពេលអនាគត។ លោក ត្រាំ បានដាក់អត្រាពន្ធ ១៥ភាគរយសម្រាប់ទំនិញកូរ៉េខាងត្បូង និង ២០ភាគរយសម្រាប់ការនាំចូលពីវៀតណាម៕