* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នូវែលសេឡង់ ថានឹងពិចារណាជុំវិញការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន (Video inside)

11-08-2025 13:16

(វែលីងតោន)៖ នៅថ្ងៃចន្ទ ទី១១ ខែសីហា រដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ លោក Winston Peters បាននិយាយថា ប្រទេសរបស់លោក នឹងពិចារណាលើការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក Peters បាននិយាយថា គណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក Christopher Luxon នឹងធ្វើការសម្រេចចិត្តផ្លូវការមួយ នៅខែកញ្ញា ហើយនឹងប្រកាសគោលជំហររបស់រដ្ឋាភិបាល នៅមហាសន្និបាតអង្គការសហប្រជាជាតិ (UN)។​ លោក Peters បានបន្តថា ស្របពេលដែលដៃគូជិតស្និទ្ធមួយចំនួនរបស់នូវែលសេឡង់ បានជ្រើសរើសនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នូវែលសេឡង់មានគោលនយោបាយការបរទេសមួយ ដែលឯករាជ្យម្ចាស់ការ។

លោករដ្ឋមន្រ្តីការបរទេសនូវែលសេឡង់ បានសង្កត់ធ្ងន់ដូច្នេះថា «យើងចង់ថ្លឹងថ្លែងលើបញ្ហានេះឱ្យល្អិតល្អន់ ហើយដើរស្របទៅតាម​គោលការណ៍ គុណតម្លៃ និងផលប្រយោជន៍ជាតិរបស់ប្រទេសយើង។ រដ្ឋាភិបាលនូវែលសេឡង់ ត្រូវការពិចារណាឱ្យហ្មត់ចត់ថា តើមានវឌ្ឍនភាពគ្រប់គ្រងត្រូវបានធ្វើឡើងដែរឬទេ សម្រាប់ឱ្យដែនដីប៉ាឡេស្ទីនក្លាយជារដ្ឋឋិតថេរនិងស្របច្បាប់មួយ ដែលគួរបានការទទួលស្គាល់ពីនូវែលសេឡង់»។

គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសមួយចំនួន រួមមានទាំងចក្រភពអង់គ្លេស បារាំង កាណាដា បានប្រកាសថា ពួកគេនឹងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីន អំឡុងព្រឹត្តិការណ៍មហាសន្និបាត UN នាខែកញ្ញាខាងមុខ ប្រសិនបើសង្រ្គាមរបស់អ៉ីស្រាអែលនៅតំបន់ហ្កាហ្សា ដែលជាផ្នែកនៃដែនដីប៉ាឡេស្ទីន នៅតែមិនទាន់បញ្ចប់ទេនោះ៕