* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាយករដ្ឋមន្រ្តីម៉ាឡេស៉ី ថានឹងរួមគ្នាជាមួយបង់ក្លាដែស ព្រមទាំងដៃគូក្នុងតំបន់មួយចំនួនទៀ់ត បញ្ជូនបេសកកម្មរួមទៅមីយ៉ាន់ម៉ា ដើម្បីជំរុញសន្តិភាព (Video inside)

12-08-2025 14:02

(គូឡាឡាំពួ)៖ នាថ្ងៃអង្គារ ទី១២ ខែសីហា នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានឱ្យដឹងថា ម៉ាឡេស៉ី បង់ក្លាដែស និងដៃគូក្នុងតំបន់មួយចំនួនទៀត គ្រោងបញ្ជូនប្រតិភូរួមមួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញការស្វែងរកសន្តិភាពព្រមទាំង​ជំនួយមនុស្សធម៌សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការអត្ថាធិប្បាយដូចខាងលើរបស់លោក Anwar ធ្វើឡើង អំឡុងកិច្ចចាប់ផ្តើមនៃដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់មេដឹកនាំស្តីទីបង់ក្លាដែស លោក Muhammad Yunus មកកាន់ប្រទេសម៉ាឡេស៉ី។ ក្នុងសន្និសីទរួមជាមួយលោក Yunus លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី បាននិយាយដូច្នេះថា «ការធានាឱ្យបានសន្តិភាពនៅមីយ៉ាន់ម៉ា ច្បាស់ណាស់ គឺជាអាទិភាពដ៏ចម្បង រួមជាមួយការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ សម្រាប់អ្នកដែលកំពុងរងទុក្ខវេទនា សម្រាប់ជនភៀសខ្លួន ព្រមទាំងសម្រាប់ជនរងគ្រោះ នៃមហន្តរាយរញ្ជួយដី»។

បង់ក្លាដែសកំពុងផ្តល់ការជ្រកកោនដល់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាជាង១លាននាក់។ រ៉ូហ៉ីងយ៉ាជាជនជាតិភាគតិចមូស្លីម រស់នៅជាចម្បងក្នុងរដ្ឋ Rakhine ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសមានអ្នកកាន់ពុទ្ធសាសនាភាគច្រើន។ បើតាមអង្គការសហប្រជាជាតិ ការកើនឡើងនៃសង្រ្គាមស៉ីវិល រួមជាមួយអំពើហិង្សាកំណត់គោលដៅប្រឆាំងជនជាតិរ៉ូហ៉ីងយ៉ា បានបង្ខំឱ្យមនុស្សប្រហែល១៥០ ០០០នាក់ រត់ភៀសខ្លួនទៅបង់ក្លាដែស ក្នុងរយៈពេល១៨ខែចុងក្រោយនេះ។

គួរបញ្ជាក់ថា បើតាមលោក Anwar រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី នឹងទទួលបន្ទុកធ្វើការពាក់ព័ន្ធបេសកកម្មមីយ៉ាន់ម៉ាខាងលើ ដែលគ្រោងប្រព្រឹត្តទៅនៅប៉ុន្មានសប្តាហ៍ខាងមុខ ជាមួយសមភាគីមកពីប្រទេសមួយចំនួនទៀតក្នុងតំបន់ ដូចជាឥណ្ឌូណេស៉ី និងហ្វីលីពីន។ ប្រទេសម៉ាឡេស៉ី ឆ្នាំនេះ មានតួនាទីជាប្រធានប្តូរវេនរបស់អាស៊ាន៕