* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ស៉ី ជីនពីង ប្រាប់ប្រធានាធិបតីប្រេស៉ីលថា ប្រទេសទាំងពីរអាចធ្វើជាគំរូខ្លួនទីពឹងខ្លួន សម្រាប់ក្រុមប្រទេសលោកខាងត្បូង (Video inside)

12-08-2025 14:47

(ប៉េកាំង)៖ អំឡុងកិច្ចសន្ទនាតាមទូរសព្ទនាថ្ងៃអង្គារ ទី១២ ខែសីហា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្រាប់សមភាគីប្រេស៉ីល លោក Luiz Inacio Lula da Silva ថាប្រទេសទាំងពីរអាចដើរតួនាទីធ្វើជាគំរូនៃខ្លួនទីពឹងខ្លួន សម្រាប់ក្រុមប្រទេសលោកខាងត្បូង ឬ Global South។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ស៉ី ជីនពីង បាននិយាយថា ប្រទេសចិននឹងរួមសហការជាមួយប្រេស៉ីល ដើម្បីធ្វើជាឧទាហរណ៍គំរូនៃសាមគ្គី និងការពឹងពាក់លើខ្លួនឯង សម្រាប់ក្រុមប្រទេស Global South ហើយរួមគ្នាកសាងពិភពលោកមួយ ដែលមានយុត្តិធម៌និងនិរន្តរភាពជាងមុន។ លោក ស៉ី បានបន្តថា ប្រទេសទាំងអស់គួរតែរួបរួមគ្នាប្រឆាំងឱ្យមុតមាំចំពោះឯកតោភាគីនិយម និងគាំពារនិយម ដែលហាក់ចំសំដៅលើចំណាត់ការពន្ធគយរបស់សហរដ្ឋអាមេរិក។

រីឯបើតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីប្រេស៉ីល អំឡុងកិច្ចសន្ទនាទូរសព្ទនោះ លោក ស៉ី និងលោក Lula បានឯកភាពគ្នាលើតួនាទីរបស់ក្រុម G20 និងក្រុម BRICS ក្នុងការការពារពហុភាគីនិយម។ ជាមួយគ្នានោះ មេដឹកនាំទាំងពីរ ក៏បានប្តេជ្ញាផងដែរថា នឹងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យផ្សេងៗ រួមមានទាំងសុខាភិបាល ប្រេងនិងឧស្ម័ន សេដ្ឋកិច្ចឌីជីថល និងផ្កាយរណប។

គួរបញ្ជាក់ថា ប៉ុន្មានខែកន្លងមកនេះ លោក ស៉ី និងលោក Lula បានព្យាយាមលើកកម្ពស់ចិននិងប្រេស៉ីលក្នុងនាមជាប្រទេស ដែលការពារយ៉ាងរឹងមាំចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលផ្ទុយស្រឡះពីវិធានការដំឡើងពន្ធគយខ្ពស់លើបណ្តាប្រទេសនានា របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕