* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ភ្លេីងឆេះព្រៃនៅអេស៉្បាញ រាលដាលជិតទៅដល់ឧទ្យានជាតិមួយ ដែលជាសម្បត្តិបេតិភណ្ឌពិភពលោក

12-08-2025 16:02

(ម៉ាឌ្រីដ)៖ អាជ្ញាធរបានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា អាកាសធាតុក្តៅ និងខ្យល់បក់ខ្លាំងបណ្តាលឱ្យការឆាបឆេះរីករាលដាល ខណៈភ្លើងឆេះព្រៃបានបំផ្លាញផ្ទះជាច្រើនខ្នង បង្ខំឱ្យមានការជម្លៀសមនុស្សរាប់រយនាក់ចេញពីតំបន់ក្បែរឧទ្យានជាតិ ដែលចុះបញ្ជីដោយអង្គការយូណេស្កូ នៅឯភាគខាងជើងប្រទេសអេស្ប៉ាញ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ ២០២៥។

មនុស្សប្រហែល ៨០០នាក់ត្រូវបានប្រាប់ឱ្យបោះបង់ចោលផ្ទះរបស់ពួកគេ នៅក្នុងភូមិនៃតំបន់ Castile និង Leon ជាកន្លែងដែលកំពុងមានភ្លើងឆេះព្រៃ។ អណ្តាតភ្លើងបានលេបត្របាក់អគារចំនួន ២ ខណៈប៉ូលិសបានប្រាប់ឱ្យអ្នកស្រុក រៀបចំសម្រាប់ការជម្លៀសចេញ។ ដោយសារតែផ្សែងហុយខ្លាំងពេក នាំឱ្យយន្តហោះពន្លត់អគ្គីភ័យមិនអាចដាក់ពង្រាយបាន។ ប្រធានផ្នែកបរិស្ថាននៃរដ្ឋបាលតំបន់បាននិយាយថា សីតុណ្ហភាពខ្ពស់កាលពីថ្ងៃអាទិត្យ បណ្តាលឱ្យមានភ្លើងឆេះព្រៃ យ៉ាងសន្ធោសន្ធៅ នៅជិតឧទ្យាន Las Medulas ដោយបង្ខំឱ្យក្រុមពន្លត់អគ្គីភ័យដកថយ។

គួរបញ្ជាក់ថា រលកកំដៅដ៏អូសបន្លាយក្នុងប្រទេសអេស្ប៉ាញបានបន្តកាលពីថ្ងៃចន្ទ ជាមួយនិងសីតុណ្ហភាព នៅកន្លែងខ្លះឡេីងដល់កម្រិត ៤២អង្សាសេ។ អ្នកវិទ្យាសាស្ត្រនិយាយថា រដូវក្តៅកាន់តែក្តៅ និងស្ងួតនៅតំបន់មេឌីទែរ៉ាណេ ធ្វើឱ្យវាមានហានិភ័យខ្ពស់នៃភ្លើងឆេះព្រៃ៕