* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រុស្ស៉ី និងបេឡារុស គ្រោងធ្វេីសមយុទ្ធយោធារួមគ្នា នៅខែកញ្ញា (Video inside)

12-08-2025 16:30

(មីនស្កិ៍)៖ ក្រសួងការពារជាតិបេឡារុស បានប្រកាសថា កងទ័ពរុស្ស៉ី និងបេឡារុសគ្រោងធ្វើសមយុទ្ធជាយុទ្ធសាស្ត្ររួមគ្នា នៅក្នុងប្រទេសបេឡារុសចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី១៦ ខែកញ្ញា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ ២០២៥។

ក្រសួងការពាជាតិបេឡារុស បានដកស្រង់សំដីរបស់ឧត្តមសេនីយ Valery Revenko ដែលនិយាយថា គោលបំណងនៃសមយុទ្ធគឺដើម្បីធ្វេីតេស្តសមត្ថភាពរបស់រុស្ស៉ី និងបេឡារុស ក៏ដូចជាការធានាសន្តិសុខសម្រាប់ប្រទេសទាំងពីរ និងការត្រៀមខ្លួនរបស់ពួកគេ ទប់ទល់នឹងការឈ្លានពានដែលអាចកើតមាន។

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Time កាលពីសប្តាហ៍មុន ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា លោកបានសម្រេចចិត្តផ្លាស់ប្តូរទីតាំងនៃការរៀបចំសមយុទ្ធយោធារួមគ្នា ទៅឆ្ងាយពីព្រំដែនភាគខាងលិចប្រទេស ជាមួយបណ្តាប្រទេសសហភាពអឺរ៉ុប ដោយលើកឡើងពីកង្វល់ខាងសន្តិសុខពីសំណាក់ប៉ូឡូញ និងប្រទេសក្នុងតំបន់បាល់ទិក។

គួរបញ្ជាក់ថា បេឡារុស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៉ី មើលឃើញថាទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសជិតខាងលោកខាងលិច និងអ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បន្ទាប់ពីទីក្រុងមូស្គូប្រើប្រាស់ទឹកដីបេឡារុសជាមូលដ្ឋាន សម្រាប់ការវាយលុកលើទីក្រុងកៀវនៅដេីមដំបូងនៃសង្រ្គាមឈ្លានពាន៕