* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វៀតណាម៖ សមាគមស្បៀងអាហារ ស្នើក្រសួងពាណិជ្ជកម្មដោះស្រាយជាមួយហ្វីលីពីន ជុំវិញការផ្អាកនាំចូលអង្ករ (Video inside)

14-08-2025 11:54

(ហាណូយ)៖ ប្រភពចំនួនពីរបានប្រាប់ Reuters ថា សមាគមស្បៀងអាហារវៀតណាម បានស្នើឱ្យក្រសួងពាណិជ្ជកម្មរបស់ប្រទេស ជំទាស់នឹងចំណាត់ការផ្អាកនាំចូលអង្ករ រយៈពេលពីរខែរបស់ហ្វីលីពីន ដោយពាណិជ្ជករនិយាយថា វានឹងធ្វើឱ្យប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ ២០២៥។

ហ្វីលីពីន គឺជាអ្នកទិញអង្ករដ៏ធំរបស់វៀតណាម ហើយបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងផ្អាកការនាំចូលអង្កររយៈពេល ៦០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារកសិករក្នុងស្រុក ពីផលប៉ះពាល់នៃតម្លៃចុះថោក អំឡុងរដូវច្រូតកាត់។

ពាណិជ្ជករម្នាក់នៅទីក្រុងហូជីមិញ និយាយថា «ពួកគេ (ហ្វីលីពីន) កំពុងផ្អាកការនាំចូលអង្ករនៅឆ្នាំនេះ ដើម្បីការពារកសិកររបស់ពួកគេ នៅមុនការប្រមូលផល»។ ប្រភពមួយទៀតនិយាយថា ការផ្អាករបៀបនេះនឹងប៉ះពាល់ខ្លាំង ដល់ផលិតកម្មស្រូវអង្ករវៀតណាម។ ដោយឡែក ខាងសមាគម និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម មិនទាន់ឆ្លើយតបចំពោះសំណើសុំការផ្ទៀងផ្ទាត់ពី Reuters នៅឡើយទេ។

គួរបញ្ជាក់ថា យោងតាមទិន្នន័យរបស់គយ វៀតណាមបាននាំចេញអង្ករចំនួន ២.៤៤លានតោនទៅកាន់ហ្វីលីពីន ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ដែលស្មើនឹង ៤៤.៣ភាគរយនៃការនាំចេញអង្ករសរុបក្នុងរយៈពេលនេះ៕