* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ហ្វីលីពីនអះអាងថា យន្តហោះចម្បាំងចិន ហោះស្ទាក់យន្តហោះរបស់ខ្លួនដែលដឹកអ្នកកាសែត ពេលល្បាតលើតំបន់វិវាទនៅសមុទ្រចិនខាងត្បូង (Video inside)

14-08-2025 13:15

(ម៉ានីល)៖ រដ្ឋាភិបាលហ្វីលីពីន បានអះអាងថា កាលពីថ្ងៃពុធ ទី១៣ ខែសីហា យន្តហោះចម្បាំងចិន១គ្រឿង បានហោះមកស្ទាក់ យន្តហោះហ្វីលីពីនដែលមានដឹកក្រុមអ្នកកាសែត អំឡុងពេលហោះហើរល្បាត នៅលើតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលមានបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

វាគឺជាសញ្ញាថ្មីចុងក្រោយនៃភាពតានតឹង ដែលនៅតែបន្តរវាងប្រទេសហ្វីលីពីននិងចិន ក្នុងតំបន់សមុទ្រចិនខាងត្បូង។ ក្នុងថ្ងៃជាមួយគ្នា នាវាចម្បាំងអាមេរិក២គ្រឿង រួមមាន USS Cincinnati និង USS Higgins ក៏ត្រូវបានប្រទះឃើញស្ថិតនៅចម្ងាយខ្ទង់ជាង៥០គីឡូម៉ែត្រ​ពី Scarborough Shoal ផងដែរ។ យោធាចិនបានអះអាងថា ខ្លួនបានបណ្តេញនាវា USS Higgins ចេញទៅវិញ បន្ទាប់ពីវាបានបើកចូលក្បែរតំបន់ថ្មប៉ប្រះទឹកនោះ ដោយគ្មានការអនុញ្ញាត ប៉ុន្តែកងទ័ពជើងទឹកអាមេរិក បាននិយាយថា នាវារបស់ខ្លួន អនុវត្តប្រតិបត្តិការសេរីភាពនៃការធ្វើនាវាចរណ៍ ដោយស្របតាមច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កងឆ្មាំសមុទ្រហ្វីលីពីន បានបញ្ជូនទូកប៉ុន្មានគ្រឿង បំពេញបេសកកម្មផ្គត់ផ្គង់សម្ភារ​ទៅកាន់តំបន់ថ្មប៉ប្រះទឹក Scarborough Shoal ប៉ុន្តែទីក្រុងម៉ានីលបានអះអាងថា ក្រុមនាវារបស់ចិនបានធ្វើសកម្មភាពយ៉ាងគ្រោះថ្នាក់ ដើម្បីព្យាយាមរារាំងប្រតិបត្តិការរបស់ខ្លួន ជាហេតុបណ្តាលឱ្យនាវាចិន២គ្រឿងបុកគ្នា។ បញ្ហាអធិបតេយ្យលើតំបន់ Scarborough Shoal នៅមិនទាន់ដោះស្រាយដាច់ស្រេចឡើយ ប៉ុន្តែចិនបានរក្សាវត្តមានជាប់នៅទីនោះ ចាប់តាំងតែពីឆ្នាំ២០១២មក៕