* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាយករដ្ឋមន្រ្តីឥណ្ឌា ប្តេជ្ញាការពារកសិករ និងប្រាប់ដល់ប្រជាជាតិឱ្យបង្កើនការពឹងផ្អែកលើខ្លួនឯង

15-08-2025 15:16

(ញូវដែលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានអំពាវនាវដល់ប្រជាជាតិ ឱ្យពឹងផ្អែកលើខ្លួន​ឯងកាន់តែខ្លាំង ផលិតអ្វីៗគ្រប់យ៉ាង ចាប់ពីជីកសិកម្ម រហូតដល់ម៉ាស៉ីនយន្តហោះ និងអាគុយអគ្គិសនី ហើយប្តេជ្ញាការពារកសិករ ខណៈដែលឥណ្ឌា កំពុងប្រឈមមុខនឹងបញ្ហាពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ ២០២៥។

ក្នុងសុន្ទរកថា​ប្រចាំ​ឆ្នាំ នៅឯទីលាន Red Fort ទីក្រុង New Delhi លោក Modi បានបញ្ជាក់ថា «កសិករ អ្នក​នេសាទ អ្នក​ចិញ្ចឹម​គោ​ គឺជា​អាទិភាព​ចម្បង​របស់​យើង។ Modi នឹងរារាំង​​គោលនយោបាយ​ណា​ ដែល​គំរាមកំហែង​ដល់​ផលប្រយោជន៍​។ ឥណ្ឌា​ នឹងមិន​ខ្លាចរអាក្នុងការ​ការពារ​ផល​ប្រយោជន៍​កសិករ​យើង​ឡើយ»។

លោក Modi ក៏បានជំរុញឱ្យមានការបង្កើនផលិតក្នុងស្រុក ​ដោយ​ឱ្យឈ្មោះថាទំនិញ​ហិណ្ឌូ មកតំណាងជា​​ទំនិញ​ផលិត​ក្នុង​ប្រទេស។ តាមលោក Modi បន្ទះឈីបផលិតនៅឥណ្ឌា នឹងវាយលុកទីផ្សារនាចុងឆ្នាំនេះ ហើយក៏កំពុងជំរុញឱ្យមានការពឹងផ្អែកលើខ្លួនឯង ក្នុងការផលិតសារធាតុរ៉ែសំខាន់ៗ ជាមួយនិងការរុករករ៉ែដែលកំពុងដំណើរការ នៅជាង ១ ២០០ទីតាំង។

គួរបញ្ជាក់ថា លោក Modi មិនបាននិយាយពីពន្ធគយរបស់សហរដ្ឋអាមេរិកទេ នៅក្នុងសុន្ទរកថារយៈពេលពីរម៉ោង ប៉ុន្តែកាលពីសប្តាហ៍មុន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសបង្កើនពន្ធលើការនាំចូលពីឥណ្ឌាថែម ២៥ភាគរយទៀត ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៥០ភាគរយ។ អត្រាពន្ធគយថ្មីនេះ នឹងរំខានដល់ទីផ្សារនាំចេញដ៏ធំបំផុតរបស់ឥណ្ឌា ដែលមានការនាំចេញសរុបក្នុងឆ្នាំ ២០២៤ គិតជាទឹកប្រាក់ជិត ៨៧ពាន់លានដុល្លារ ដោយវាយលុកលើវិស័យ វាយនភ័ណ្ឌ ស្បែកជើង ត្បូង និងគ្រឿងអលង្ការ៕