* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រធានាធិបតីឥណ្ឌូណេស៊ី ប្រកាសយុទ្ធនាការទ្រង់ទ្រាយធំ បង្ក្រាបការកេងប្រវ័ញ្ចធនធានខុសច្បាប់ (Video inside)

15-08-2025 19:02

(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានប្រកាសនៅថ្ងៃសុក្រថា រដ្ឋាភិបាលនឹងបើកយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំមួយទៅលើការកេងប្រវ័ញ្ចធនធានធម្មជាតិខុសច្បាប់ បន្ទាប់ពីការស្ទង់មតិមួយបានរកឃើញថា ចម្ការដូងប្រេងលើផ្ទៃដីរហូតដល់ ៣.៧លានហិកតា កំពុងដំណើរការដោយរំលោភច្បាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសុន្ទរកថាជាតិប្រចាំឆ្នាំលើកដំបូងរបស់លោក លោក ប្រាបូវ៉ូ បានបញ្ជាក់ថា ផ្ទៃដីចម្ការដូងប្រេងដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតមានសរុបដល់ទៅ ៥លានហិកតា ដែលជាប់សង្ស័យថាបានដំណើរការក្នុងតំបន់ព្រៃការពារ មិនបានរាយការណ៍ពីទំហំពិតប្រាកដ ឬមិនអើពើនឹងការកោះហៅពីសវនករ។ លោកបានថ្លែងនៅក្នុងសភាថា «យើងនឹងធានាថា ប្រជាជនឥណ្ឌូណេស៊ីនឹងមិនក្លាយជាជនរងគ្រោះនៃសេដ្ឋកិច្ចលោភលន់នោះទេ» ដោយបន្ថែមថា រដ្ឋាភិបាលដោយមានជំនួយពីយោធា បានរឹបអូសចម្ការដូងប្រេងខុសច្បាប់ចំនួន ៣.១លានហិកតារួចហើយ។

ក្នុងនាមជាអតីតមេបញ្ជាការកងកម្លាំងពិសេស លោក ប្រាបូវ៉ូ ក៏បានព្រមានផងដែរថា រដ្ឋអាចនឹងរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដែល «រៀបចំគំនិត និងរំលោភបំពាន» ច្បាប់របស់ឥណ្ឌូណេស៊ី។ លោកបានបន្ថែមថា រដ្ឋាភិបាលក៏កំពុងរៀបចំផែនការបង្ក្រាបលើវិស័យរ៉ែផងដែរ ដោយអាជ្ញាធរបានទទួលរបាយការណ៍អំពីប្រតិបត្តិការខុសច្បាប់រហូតដល់ ១,០៦៣ករណី នៅទូទាំងប្រជុំកោះដ៏ធំសម្បើមមួយនេះ។

គួរបញ្ជាក់ថា ប្រធានសមាគមប្រេងដូងឥណ្ឌូណេស៊ី (GAPKI) លោក Eddy Martono បានចោទសួរពីប្រភពនៃតួលេខរបស់លោកប្រធានាធិបតី និងបានបង្ហាញពីក្តីបារម្ភថា សកម្មភាពនេះ «នឹងបង្កើតរូបភាពអវិជ្ជមានមួយនៅឆាកអន្តរជាតិ ដែលបង្ហាញថា ប្រេងដូងឥណ្ឌូណេស៊ីកំពុងរុករានចូលក្នុងព្រៃ»។ ក្រោយសុន្ទរកថារបស់លោក ប្រាបូវ៉ូ សន្ទស្សន៍ភាគហ៊ុនធំរបស់ឥណ្ឌូណេស៊ីបានធ្លាក់ចុះ ០.៤% ខណៈដែលរូបិយប័ណ្ណរូពីយ៉ាក៏បានធ្លាក់ចុះ ០.៣% ផងដែរ៕