* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ម៉ាឡេស៉ី មានបំណងក្លាយតួអង្គគន្លឹះ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រពិភពលោក តាមរយៈការអភិវឌ្ឍធនធានដែលមានស្រាប់ (Video inside)

22-08-2025 11:11

(គួឡាឡាំពួរ)៖ រដ្ឋាភិបាលម៉ាឡេស៉ី កំពុងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងរវាងរដ្ឋ និងអាជ្ញាធរសហព័ន្ធ ដើម្បីទាញយកប្រាក់ចំណញពីរ៉ែកម្រដ៏សន្ធឹកសន្ធាប់ដែលម៉ាឡេស៉ីមាន ដោយគ្រោងសាងសង់ប្រព័ន្ធអេកូឡូស៉ីរ៉ែកម្រ (Rare earth ecosystem) ដែលរួមបញ្ចូលគ្នារាប់ចាប់តាំងពីការជីក និងការកែច្នៃ រហូតដល់ការផលិតជាមេដែកតែម្តង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ ២០២៥។

រ៉ែកម្រដែលម៉ាឡេស៉ីមាន ត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃជាង ២០០ពាន់លានដុល្លារ ប៉ុន្តែជួបការលំបាកដោយសារកង្វះខាតផ្នែកបច្ចេកវិទ្យា។ បច្ចុប្បន្ន ប្រទេសអាស៊ានមួយនេះ ផ្គត់ផ្គង់ ១៣ភាគរយនៃតម្រូវការរ៉ែសំខាន់ៗទូទាំងពិភពលោក ហើយក៏​ជាទីនៃរោងចក្រ​កែច្នៃ​រ៉ែ​កម្រ​ធំ​បំផុតមួយផងដែរ ​​ក្រៅ​ពី​ចិន។ តាមគម្រោងក្រុមការងារយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក្នុងការផលិតមេដែកទំនើបៗ នឹងបង្កើតឱ្យបានប្រាក់ចំណូល ៣ពាន់លានដុល្លារនៅឆ្នាំ ២០៣០។

ក្នុងពេលបង្ហាញផែនការទៅកាន់សភា កាលពីសប្តាហ៍មុន នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក Anwar Ibrahim បានលើកឡើងពីអាទិភាពនៃការអភិវឌ្ឍរ៉ែកម្រ ដោយបញ្ជាក់ថា «នឹងផ្តោតលើការជំរុញសមត្ថភាពក្នុងស្រុក ជុំវិញបច្ចេកវិទ្យារុករករ៉ែ ការចម្រាញ់ ការបំបែកខ្លួន តាមរយៈកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយបរទេស។ ធនធានដែលផលិតបាន នឹងត្រូវផ្តល់សម្រាប់ការប្រើប្រាស់ក្នុងស្រុកជាចម្បង»។

គួរបញ្ជាក់ថា នៅតំបន់ឧស្សាហកម្ម Gebeng នៃទីក្រុង Pahang មានរោងចក្ររ៉ែមួយឈ្មោះ Lynas Advanced Materials Plant នៅលើផ្ទៃដី ១០០ហិចតា ដែលត្រូវបានគ្រប់គ្រងទាំងស្រុង ដោយក្រុមហ៊ុនរុករករ៉ែអូស្ត្រាលី Lynas Rare Earths។ រោងចក្រនេះផលិតបានសមាសធាតុទម្ងន់ ១ ៥០០តោនជារៀងរាល់ឆ្នាំ សម្រាប់បម្រើឱ្យការផលិតមេដែកធន់នឹងកំដៅ ដែលផ្តល់ថាមពលដល់ឧបករណ៍បច្ចេកវិទ្យាខ្ពស់ រាប់ចាប់ពីអាវុធ និងឧបករណ៍វេជ្ជសាស្ត្រ រហូតដល់ទួរប៊ីនខ្យល់ និងរថយន្តអគ្គិសនី៕