* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ត្រាំ បន្តគំរាមដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី ក្នុងពេល២សប្តាហ៍ បើនៅតែគ្មានភាពរីកចម្រើន ក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន (Video inside)

23-08-2025 13:20

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី២២ ខែសីហា ថា ក្នុងរយៈពេល​២សប្តាហ៍ លោកគួរតែអាចដឹងច្បាស់ថា តើនឹងអាចមានភាពរីកចម្រើនដែរឬក៏អត់ ក្នុងកិច្ចប្រឹងប្រែងរបស់លោ កដើម្បីបញ្ចប់សង្រ្គាម​របស់រុស្ស៉ីនៅអ៊ុយក្រែន ហើយជាថ្មីម្តងទៀតលោកបានលើកឡើង អំពីលទ្ធភាពនៃការដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមាន លោក ត្រាំ បាននិយាយថា លោកមិនសប្បាញចិត្តទេ ជុំវិញស្ថានភាពនៃកិច្ចប្រឹងប្រែង ដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន នាពេលនេះ។ កាលពីមួយសប្តាហ៍មុន លោក ត្រាំ​ បានបើកកិច្ចពិភាក្សានៅរដ្ឋ Alaska ជាមួយ​ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ហើយមកទល់នឹងពេលនេះ លោកមិនទាន់អាចជំរុញឱ្យលោក ពូទីន ជួបចរចាគ្នាជាមួយ​ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឡើយទេ។

លោកប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ទោះជាយ៉ាងណាក៏ដោយ យើងមើលឃើញអ្វីដែលនឹងកើតឡើង។ ខ្ញុំគិតថា ក្នុងរយៈពេល២សប្តាហ៍ទៀត ពួកយើងនឹងដឹងថា ខ្ញុំនឹងឆ្ពោះទៅផ្លូវណា»។ បើតាមការបញ្ជាក់របស់លោក ត្រាំ គឺរូបលោក អាចនឹងសម្រេចចិត្តថា តើត្រូវដាក់ទណ្ឌកម្មបន្ថែមក្នុងទ្រង់ទ្រាយធំលើរុស្ស៉ី ឬមួយក៏មិនធ្វើអ្វីទាំងអស់តែម្តង ហើយប្រាប់អ៊ុយក្រែននិងរុស្ស៉ី​ ឱ្យដោះស្រាយខ្លួនឯង៕