* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្យុះ Kajiki ផ្ដាច់ជីវិតមនុស្ស ៣នាក់នៅវៀតណាម ជន់លិចផ្លូវក្នុងទីក្រុងហាណូយ (Video inside)

26-08-2025 09:52

(ហាណូយ)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសវៀតណាម នៅថ្ងៃអង្គារ ទី២៦ ខែសីហា បានឱ្យដឹងថាព្យុះទីហ្វុង Kajiki បានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ និង១០នាក់ផ្សេងទៀត បានរងរបួស ជាមួយការព្រមានថាភ្លៀងធ្លាក់ខ្លាំងអាចនឹងបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋាភិបាលវៀតណាម ក៏បានឱ្យដឹងដែរថាព្យុះ Kajiki បានបង្កការខូចខាតដល់ផ្ទះជិត ៧០០០ខ្នង បង្កឱ្យទឹកជន់លិចផ្ទៃដីដាំស្រូវ ២៨ ៨០០ហិកតា និងធ្វើឱ្យដើមឈើ ១៨ ០០០ដើមរលំ។ ព្យុះនេះថែមទាំងបានធ្វើឱ្យបង្គោលភ្លើង ៣៣១ដើមរលំផងដែរ ដោយបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងខេត្ត Thanh Hoa, Nghe An, Ha Tinh, Thai Nguyen និងខេត្ត Phu Tho។

បន្ថែមពីលើនេះ រូបភាពចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមវិញ បានបង្ហាញពីដងផ្លូវជាច្រើនក្នុងរដ្ឋធានីហាណូយ ត្រូវបានជន់លិចខណៈភ្លៀងនៅតែបន្តធ្លាក់ខ្លាំង នៅព្រឹកថ្ងៃអង្គារនេះ។ បន្ទាប់ពីបក់បោកលើដីគោកនៃឆ្នេរភាគកណ្ដាលនៃប្រទេសវៀតណាម កាលពីរសៀលថ្ងៃចន្ទម្សិលមិញ ព្យុះ Kajiki បានថមថយចុះថាមពលក្លាយជា សម្ពាធត្រូពិក និងរំកិលទៅកាន់ប្រទេសឡាវ នៅព្រឹកថ្ងៃអង្គារនេះ។

អាជ្ញាធរឧតុនិយមវៀតណាម បានព្រមានថាភ្លៀងនឹងបន្តធ្លាក់ខ្លាំងនៅតាមផ្នែកជាច្រើននៃប្រទេស ដោយក្នុងនោះតំបន់ខ្លះអាចនឹងទទួលកម្រិតទឹកភ្លៀង ១៥០មីលីម៉ែត្រ ក្នុងរយៈពេល ៦ម៉ោង ដែលនេះអាចនឹងបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដី៕