* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អតីតចៅអធិការវត្តមួយនៅថៃ ត្រូវបានប៉ូលិសចាប់ខ្លួន ពីបទស៊ីដាច់លុយវត្ត (Video inside)

26-08-2025 10:33

(បាងកក)៖ ប៉ូលិសថៃ នៅថ្ងៃអង្គារ​ ទី២៦ ខែសីហា បានចាប់ខ្លួនអតីតចៅអធិការឈ្មោះ Luang Phor Alongkot ក្រោមបទចោទប្រកាន់ច្រើនករណីក្នុងនោះរួមមានកិបកេងលុយវត្ត និងលាងលុយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។

ប៉ូលិសថៃបានចាប់ខ្លួនអតីតចៅអធិការ Luang Phor Alongkot នៅឯវត្ត Phra Bat Nam Phu ក្នុងខេត្ត Lop Buri នៅម៉ោងប្រហែល ១រលំងអាធ្រាត្រ ក្រោយទទួលបាន ព័ត៌មានថាអតីតចៅអធិការអង្គនេះព្យាយាមរត់គេចខ្លួន។ ប៉ូលិសបាននាំខ្លួនអតីតចៅអធិការ Luang Phor Alongkot ទៅកាន់អង្គភាពប្រឆាំងបទល្មើសព្រហ្មទណ្ឌ ក្នុងទីក្រុងបាងកកដើម្បីសួរចម្លើយ។

អតីតចៅអធិការ Luang Phor Alongkot មានព្រះជន្ម ៦៥ព្រះវស្សា បានស្ថិតក្រោមដីកាចាប់ខ្លួនចេញដោយតុលាការកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ ព្រមពេលជាមួយគ្នា ប៉ូលិសថៃក៏បានចាប់ខ្លួន influencer ម្នាក់ឈ្មោះ Seksan «“Mor Bee”» Sapsubbsakul មានអាយុ៤៣ឆ្នាំ ដែលបានរួមចំណែងជួយរៃអង្គាសប្រាក់សម្រាប់វត្ត៕