* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សិង្ហបុរីកាត់ទោសបុរសម្នាក់ ឱ្យជាប់ពន្ធនាគារ ១៦ខែ ពីបទលក់ និងផលិតបារីអេឡិចត្រូនិក (Video inside)

26-08-2025 13:44

(សិង្ហបុរី)៖ នៅថ្ងៃអង្គារ ទី២៦ ខែសីហា បុរសម្នាក់ដែលផលិតបារីអេឡិចត្រូនិក (vape) ផ្ទុកសារធាតុ etomidate ដោយមានចេតនាយកទៅលក់ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ១៦ខែ ដែលជាករណីផ្តន្ទាទោសលើកដំបូង ចាប់តាំងពីការប្រកាសចាត់ទុកបារីអេឡិកត្រូនិក ជាបញ្ហាគ្រឿងញៀន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA។

បុរសឈ្មោះ Mohammed Akil Abdul Rahim ជនជាតិសិង្ហបុរី អាយុ ៤១ឆ្នាំ បានសារភាពកំហុស ចំពោះបទចោទប្រកាន់ចំនួន ៣ពាក់ព័ន្ធនឹងបារីអេឡិកត្រូនិក សារធាតុផ្សំ និងការផ្តល់ព័ត៌មានមិនពិត នៅក្នុងពាក្យសុំលិខិតឆ្លងដែន។ ដោយឡែក ករណីទី ៤ ត្រូវបានយកទៅពិចារណាបន្ត។ ចៅក្រមរងស្រុក លោកស្រី Ong Chin Rhu និយាយថា ការសិក្សាថ្មីធ្វើឡើងដោយអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល បង្ហាញថាប្រហែលមួយភាគបីនៃគំរូ vapes ដែលរឹបអូសពីសាធារណៈជនសុទ្ធតែមានសារធាតុ etomidate ដែលត្រូវទប់ស្កាត់។ លោកស្រីបន្ថែមថា Mohammed Akil មិនមែនគ្រាន់តែជាអ្នកលក់ vapes ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមយ៉ាងសកម្ម ក្នុងការកែច្នៃ ឬវេចខ្ចប់ឧបករណ៍សម្រាប់ជក់ផងដែរ។

គួរបញ្ជាក់ថា ថ្មីៗនេះ ប្រទេសសិង្ហបុរី បានចាត់ទុកការជក់បារីអេឡិចត្រូនិក ជាបញ្ហាគ្រឿងញៀន ហើយថានឹងបង្កើនការអនុវត្តច្បាប់ ដែលកំពុងរីករាលដាលកាន់តែខ្លាំងឡើង ក្នុងចំណោមយុវជននៅក្នុងប្រទេស៕