* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

យន្តហោះ Air China ដឹកមនុស្ស២៦៥នាក់ ក្នុងគោលដៅទីក្រុងឡុងដ៍-ប៉េកាំង ចុះចតបន្ទាន់នៅប្រទេសរុស្ស៉ី ក្រោយជួបបញ្ហាម៉ាស៉ីន (Video inside)

26-08-2025 14:58

(មូស្គូ)៖ អាជ្ញាធរអាកាសចរណ៍រុស្ស៉ី នាថ្ងៃអង្គារ ទី២៦ ខែសីហា បានឱ្យដឹងថា យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន Air China ដែលមានគោលដៅធ្វើដំណើរចេញពីទីក្រុងឡុងដ៍នៃចក្រភពអង់គ្លេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងនៃប្រទេសចិន ហើយ​មានមនុស្សសរុប២៦៥នាក់ជិះនៅលើនោះ បានធ្វើការចុះចតបន្ទាន់នៅតំបន់ Siberia នៃប្រទេសរុស្ស៉ី ក្រោយជួបបញ្ហាម៉ាស៉ីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អាកាសចរណ៍ស៉ីវិលរុស្ស៉ី Rosaviatsia បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អំឡុងពេលហោះហើរពីទីក្រុងឡុងដ៍ទៅទីក្រុងប៉េកាំង ក្រុមការងារយន្តហោះ Boeing 777-300 ១គ្រឿងរបស់អាកាសចរណ៍ Air China បានសម្រេចចិត្តចុះចតនៅអាកាសយានដ្ឋាន Nizhnevartovsk នៃប្រទេសរុស្ស៉ី ខណៈមូលហេតុបឋម គឺដោយសារតែម៉ាស៉ីនមួយរបស់យន្តហោះ បានជួបបញ្ហា។

គួរបញ្ជាក់ថា បើតាម Rosaviatsia ក្រុមហ៊ុនអាកាសចរណ៍ Air China បានសម្រេចចិត្តបញ្ជូនយន្តហោះបម្រុង១គ្រឿង មកកាន់អាកាសយានដ្ឋាន Nizhnevartovsk។ យន្តហោះនោះត្រូវបានរំពឹងថា នឹងមកដល់នៅប៉ុន្មានម៉ោងខាងមុខ ដើម្បីដឹកអ្នកដំណើរទាំង២៥០នាក់ និងក្រុមការងារយន្តហោះ១៥នាក់ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង៕