* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក គីម ជុងអ៊ុន ជិះរថភ្លើងពាសដែកទៅចិន ដើម្បីចូលរួមព្យុហយាត្រាយោធាជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន (Video inside)

02-09-2025 09:03

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរឆ្លងព្រំដែនចូលក្នុងទឹកដីចិនហើយ នៅព្រឹកថ្ងៃអង្គារ ទី២ ខែកញ្ញា ដើម្បីចូលរួមក្នុងពិធីព្យុហយាត្រាយោធា ក្នុងទីក្រុងប៉េកាំង នាឱកាសប្រារព្ធខួបនៃការចុះចាញ់របស់ជប៉ុននៅក្នុងសង្រ្គាមលោកលើកទី២ ដែលចិនហៅថាជាទិវាជ័យជម្នះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមកាសែតកូរ៉េខាងជើង Rodong Sinmun លោក គីម ជុងអ៊ុន បានចាកចេញពីទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ ហើយបានឆ្លងព្រំដែនចូលទៅក្នុងទឹកដីចិននៅព្រឹកថ្ងៃអង្គារនេះ។ លោក គីម ត្រូវបានរំពឹងថានឹងបង្ហាញវត្តមាននៅឯពិធីព្យុហយាត្រាយោធាដ៏សម្បើមមួយក្នុងទីក្រុងប៉េកាំង នៅថ្ងៃពុធ ទី៣ ខែកញ្ញា ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងមេដឹកនាំបរទេសដទៃទៀតរួមមានលោកប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian។ នេះគឺជាលើកដំបូងបំផុតដែលលោក គីម ចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយជាមួយមេដឹកនាំបរទេសដទៃ។

កាសែត Rodong Sinmun ក៏បានចេញផ្សាយផងដែរនូវរូបភាពរបស់លោក គីម អមដំណើរដោយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ដូចជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui ដោយអង្គុយទាំងទឹកមុខញញឹមក្នុងទូររថភ្លើងនៃរថភ្លើងពាសដែករបស់លោក។

គួរបញ្ជាក់ថា កូរ៉េខាងជើង កាលពីថ្ងៃចន្ទ បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់លោក ស៊ី ជីនពីង នៅឯកិច្ចប្រជុំកំពូលអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដែលអំពាវនាវ ឱ្យមានអភិបាលកិច្ចជាសកលដ៏យុត្តិធម៌ ជាមួយការបន្ថែមថាកិច្ចសហប្រតិបត្តិការវាងកូរ៉េខាងជើង និងចិន នឹងបន្តកើនឡើងជាលំដាប់៕