* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

គ្រោះបំណាក់ដី លេបត្របាក់ភូមិមួយទាំងស្រុងនៅប្រទេសស៊ូដង់ សម្លាប់មនុស្សជាង១០០០នាក់ (Video inside)

02-09-2025 15:12

(ខាទុំ)៖ កាលពីថ្ងៃចន្ទ ទី១ ខែសីហា ក្រុមឧទ្ទាមនៅស៊ូដង់ បានឱ្យដឹងថា មនុស្សយ៉ាងហោច១០០០នាក់ បានបាត់បង់ជីវិត ក្នុងគ្រោះរអិលបាក់ដីដ៏អាក្រក់ ដែលបានលេបត្របាក់ភូមិមួយទាំងស្រុង នៅតំបន់ជួរភ្នំ Marra ភាគខាងលិចប្រទេសអាហ្រ្វិកមួយនេះ ដោយបន្សល់ទុកមនុស្សតែម្នាក់គត់ នៅរស់រានមានជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រុមឧទ្ទាម Sudan Liberation Movement/Army បាននិយាយថា ហេតុការណ៍ខាងលើ បានកើតឡើងកាលពីថ្ងៃទី៣១ ខែសីហា បន្ទាប់ពីភ្លៀងបានធ្លាក់ខ្លាំងជាច្រើនថ្ងៃជាប់គ្នា។ ក្រុមឧទ្ទាមនេះ ដែលគ្រប់គ្រងតំបន់ខាងលើ ស្ថិតក្នុងតំបន់ Durfur របស់ស៊ូដង់ បានដង្ហោយសុំឱ្យអង្គការសហប្រជាជាតិ ក៏ដូចជាទីភ្នាក់ងារមនុស្សធម៌ដទៃទៀត ជួយដល់កិច្ចប្រឹងប្រែងទាញយកសាកសពជនរងគ្រោះ ដែលរួមមានទាំងបុរស ស្រ្តី និងកុមារ។ បើតាមក្រុម Sudan Liberation Movement/Army ភូមិរងគ្រោះ ត្រូវបានបំផ្លាញទាំងស្រុង។

គួរបញ្ជាក់ថា ប្រជាជនស៊ូដង់ ដែលរត់គេចពីសង្រ្គាមស៉ីវិលរវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា RSF នៅរដ្ឋ North Darfur បាននាំគ្នាជ្រកកោននៅតំបន់ជួរភ្នំ Marra បើទោះបីជាកន្លែងខ្វះខាតស្បៀងអាហារ និងថ្នាំពេទ្យក៏ដោយ។ សង្រ្គាមដែល​អូសបន្លាយប្រមាណ២ឆ្នាំមកនេះ បាននិងកំពុងធ្វើឱ្យប្រជាជន ប្រឈមមុខនឹងវិបត្តិទុរ្ភិក្សធ្ងន់ធ្ងរ ហើយពួកគេត្រូវបានបង្ខំឱ្យរត់ព្រាត់ប្រាស​ពីផ្ទះសម្បែងរបស់ខ្លួន ខណៈដែលរដ្ឋធានីនៃរដ្ឋ North Dafur គឺទីក្រុង Al-Fashir ស្ថិតក្រោមការបាញ់ផ្លោង៕