* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បាតុកម្មនៅឥណ្ឌូណេស៉ី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈបាតុកម្មនៅតែបន្ត (Video inside)

02-09-2025 15:55

(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៉ី បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ា នៅក្បែរសាកលវិទ្យាល័យធំចំនួន ២ ក្នុងទីក្រុង Bandung ដោយនិស្សិត និងអាជ្ញាធរនិយាយថា កាន់តែបន្ថែមភាពតានតឹងលើបាតុកម្ម ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ៨នាក់រួចហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែកញ្ញា ឆ្នាំ ២០២៥។

តាមការបង្ហោះលើបណ្តាញសង្គម Instagram អាជ្ញាធរបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើហ្វូងមនុស្ស នៅក្បែរសាកលវិទ្យាល័យ Islamic University of Bandung (UNISBA) និងសាកលវិទ្យាល័យ Pasundan ចម្ងាយជាង ១៤០គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានីហ្សាការតា។

និស្សិតសាកលវិទ្យាល័យ Pasundan ម្នាក់ ប្រាប់ Reuters ថា អាជ្ញាធរបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅខាងក្រៅច្រកចូល និងបាញ់គ្រាប់កៅស៊ូផងដែរ​ បណ្តាលឱ្យមានអ្នករបួស ១នាក់។ ប៉ូលិសនិយាយថា អាជ្ញាធរមិនបានចូលទៅ ច្រកទ្វារសាកលវិទ្យាល័យទេ ប៉ុន្តែព្យាយាមបំបែកក្រុមបាតុករមិនមែននិស្សិត ដើម្បីបន្លំខ្លួនក្នុងចំណោមពួកគេ និងកំពុងបិទផ្លូវ។

គួរបញ្ជាក់ថា បាតុកម្មតវ៉ាបានផ្ទុះឡើងនៅរដ្ឋធានីហ្សាការតា តាំងពីសប្ដាហ៍មុន ជុំវិញការដំឡើងប្រាក់ឧបត្ថម្ភថ្លៃឈ្នួលផ្ទះ ឱ្យតំណាងរាស្ត្រ ហើយកាន់តែរាលដាលខ្លាំង បន្ទាប់ពីរថយន្ដប៉ូលិស បើកបុកសម្លាប់យុវជនជាអ្នកដឹកឥវ៉ាន់ម្នាក់ អំឡុងពេលមានបាតុកម្ម៕