* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រទេសចិនរៀបចំពិធីព្យុហយាត្រា និងត្រួតពលយ៉ាងឱឡារិកនៅទីលានធានអានមេន នៅទីក្រុងប៉េកាំង ដើម្បីរំលឹកខួប៨០ឆ្នាំ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស

03-09-2025 16:50

(ប៉េកាំង)៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣ ខែកញ្ញា ពិធីរំលឹកខួប៨០ឆ្នាំ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹង ការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីសបានរៀបចំឡើងនៅទីលានធានអានមេន នៅទីក្រុងប៉េកាំង ដែលមានពិធីព្យុហយាត្រានិងត្រួតពលដ៏ឱឡារិក។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថាគន្លឹះនិងអញ្ជើញត្រួតពល។

ពិធីលើកនេះធ្វើក្រោមប្រធានបទ “ចងចាំពីប្រវត្តិសាស្ត្រ រំលឹកវិញ្ញានក្ខន្ធវីរជនពលីជីវិត ថែរក្សាសន្តិភាព និងត្រួសត្រាយអនាគត”។
តបតាមការអញ្ជើញរបស់លោក Xi Jinping ប្រធានរដ្ឋចិន ប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃប្រទេស២៦ បានអញ្ជើញចូលរួមពិធីនេះ។តបតាមការអញ្ជើញនៃរដ្ឋាភិបាលចិន ប្រធានសភា ឧបនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃប្រទេសមួយចំនួន អ្នកទទួលខុសត្រូវ នៃអង្គការអន្តរជាតិ និងអតីតអ្នកនយោបាយសំខាន់ៗ បានអញ្ជើញចូលរួមពិធីនេះ។ ក្រៅពីនេះ ឯអគ្គរដ្ឋ/រាជទូតបរទេសប្រចាំ នៅប្រទេសចិន អនុព័ន្ធយោធានិងតំណាងអង្គការអន្តរជាតិប្រចាំនៅប្រទេសចិន ព្រមទាំងមិត្តបរទេសសមាជិកគ្រួសារ ដែលនៅរស់រានមានជីវិតចំនួន៥០រូបមកពីប្រទេសចំនួន១៤ រួមមានរុស្ស៊ី សហរដ្ឋអាមេរិក អង់គ្លេស បារាំងនិងកាណាដាជាដើម ត្រូវបានអញ្ជើញចូលរួម។

កាលពី៨០ឆ្នាំមុន បន្ទាប់ពីការតស៊ូប្រយុទ្ធដ៏លំបាកនិងបង្ហូរឈាមអស់រយៈពេល១៤ឆ្នាំ ប្រជាជាតិចិនបានទទួលជ័យជម្នះដ៏អស្ចារ្យ ក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងប្រកាសពីជ័យជម្នះទាំងស្រុង ក្នុងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស។សង្រ្គាមប្រជាជនចិនប្រឆាំងនឹង ការឈ្លានពានរបស់ជប៉ុនបានចាប់ផ្តើមមុនគេ និងមានរយៈពេលយូរជាងគេបំផុត ហើយបានគាំទ្រដល់ សមរភូមិសំខាន់នៅទិសបូព៌ានៃសង្គ្រាមពិភពលោកប្រឆាំងហ្វាស៊ីស ដោយការពលីដ៏អស្ចារ្យ និងបានរួមចំណែកជាប្រវត្តិសាស្ត្រដល់ ជ័យជម្នះនៃសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស៕