លោក Anutin អរគុណគណបក្សប្រជាជនថៃ សម្រាប់ការប្រកាសគាំទ្ររូបលោកជានាយករដ្ឋមន្ត្រីទី៣២ (Video inside)
03-09-2025 17:14
(បាងកក)៖ មេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul នៅថ្ងៃពុធ ទី៣ ខែកញ្ញា បានអរគុណដល់គណបក្សប្រជាជនថៃ (People's Party) សម្រាប់ការប្រកាសថានឹងគាំទ្រ រូបលោកជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ។ នេះបើតាមកាសែតថៃ Khaosod។
លោក Anutin បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជារីករាយណាស់ និងសូមអរគុណជាខ្លាំង»។ នៅពេលត្រូវបានសាកសួរថាតើរូបលោកបានត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកលក្ខខណ្ឌរបស់ គណបក្សប្រជាជនហើយឬនៅ? លោក Anutin បាននិយាយថា «ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច។ ខ្ញុំអាចទទួលយកគ្រប់លក្ខខណ្ឌទាំងអស់»។
គណបក្សប្រជាជនបានដាក់លក្ខខណ្ឌឱ្យគណបក្សភូមិចៃថៃ រំលាយរដ្ឋសភាក្នុងរយៈពេល៤ខែ ដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិ ក្រោយលោក Anutin ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី៕




