* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

BREAKING: ទីបំផុតរដ្ឋសភាថៃបោះឆ្នោតជ្រើសតាំងលោក Anutin ជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ (Video inside)

05-09-2025 15:52

(បាងកក)៖ រដ្ឋសភាថៃ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា បានបោះឆ្នោតជ្រើសតាំងមេដឹកនាំគណបក្សភូមិចៃថៃ លោក Anutin Charnvirakul ជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ ជំនួសលោកស្រី Paetongtarn Shinawatra ដែលត្រូវបានតុលាការធម្មនុញ្ញដកចេញពីតំណែងកាលពីសប្ដាហ៍មុន។

តាមរយៈលទ្ធផលបោះឆ្នោតនៅរដ្ឋសភាថៃ នៅថ្ងៃសុក្រនេះ លោក Anutin ទទួលបានសំឡេងគាំទ្រលើសពី ២៤៧ ដែលជាសំឡេងភាគច្រើនដើម្បីជាប់ជានាយករដ្ឋមន្ត្រី ពោលគឺលោកទទួលបានសំឡេងគាំទ្រ ៣១១ ខណៈគូប្រជែងរបស់លោកមកពីគណបក្សភឿថៃ គឺលោក Chaikasem Nitisiri ទទួលបានសំឡេង គាំទ្រ ១៥២សំឡេងក្នុងចំណោមសមាជិករដ្ឋសភាសរុប ៤៨៩រូបដែលមានវត្តមានក្នុងការបោះឆ្នោត។ ចំណែកសមាជិករដ្ឋសភា ២៧នាក់ បានអនុបវាទ។

ជ័យជម្នះរបស់លោក Anutin កើតមានឡើងបន្ទាប់ពីទទួលការគាំទ្រពីបក្សប្រជាជនថៃ។ តែដើម្បីអាចទទួលបានការគាំទ្ររបស់លោក គណបក្សប្រជាជនថៃ បានដាក់លក្ខខណ្ឌ៥ចំណុច ឱ្យបក្សភូមិចៃថៃ ទទួលយក បើចង់បានការគាំទ្រពីខ្លួនក្នុងការបោះឆ្នោត។ លក្ខខណ្ឌទាំង៥នោះ រួមមាន៖

ទី១ រំលាយសភាក្នុងរយៈពេល៤ខែ ក្រោយបង្កើតរដ្ឋាភិបាលថ្មី។

ទី២ ប្រសិនបើតុលាការធម្មនុញ្ញសម្រេចថា ចាំបាច់ត្រូវមានការធ្វើប្រជាមតិ មុនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ គណៈរដ្ឋមន្រ្តីរបស់លោក Anutin នឹងត្រូវរៀបចំការបោះឆ្នោតប្រជាមតិ ដើម្បីព្រាងរដ្ឋធម្មនុញ្ញថ្មី។

ទី៣ ប្រសិនបើតុលាការធម្មនុញ្ញសម្រេចថា ពុំចាំបាច់មាន​ការធ្វើប្រជាមតិទេនោះ សេចក្តីព្រាងនៃវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវរៀបចំឡើងឱ្យឆាប់ៗ ដើម្បីចាប់ផ្តើមនិតីវិធីព្រាងរដ្ឋធម្មនុញ្ញថ្មី។

ទី៤ បក្សភូមិចៃថៃ មិនត្រូវធ្វើសកម្មភាពដើម្បីបង្កើតរដ្ឋាភិបាលសំឡេងភាគច្រើនឡើយ។

ទី៥ បក្សប្រជាជនថៃ នឹងនៅបន្តធ្វើជាបក្សប្រឆាំង ដើម្បីពិនិត្យតាមដានសកម្មភាពរដ្ឋាភិបាលថ្មី ដោយពុំមានសមាជិកណាមួយ ទទួលបានតំណែងជារដ្ឋមន្រ្តីនោះទេ៕