* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* វិភាគអន្តរជាតិ៖ តើអ៉ីរ៉ង់ត្រៀមខ្លួនរួចរាល់ សម្រាប់សង្រ្គាមជុំថ្មីជាមួយសហរដ្ឋអាមេរិក?
* ចលនាបាតុកម្មដឹកនាំដោយយុវជន Gen Z បានរីករាលដាលក្លាយជា «រលកបាតុកម្មសកល»
* អាមេរិក ជំរុញឱ្យបើកការលក់ឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុបតាមបំពង់បង្ហូរឆ្លងកាត់អ៊ុយក្រែនឡើងវិញ ដើម្បីឈានទៅរកបទឈប់បាញ់ថាមពល
* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទឹកជំនន់នៅកោះបាលីប្រទេសឥណ្ឌូណេស៉ី ផ្តាច់ជីវិតមនុស្សកើនដល់១៤នាក់ ខណៈ២នាក់បន្តបាត់ខ្លួន (Video inside)

11-09-2025 14:25

(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី នាថ្ងៃព្រហស្បតិ៍នេះ បានឱ្យដឹងថា តួលេខអ្នកដែលបានបាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់ នៅកោះបាលីក្នុងសប្តាហ៍នេះ បានបន្តកើនដល់១៤នាក់ ប៉ុន្តែភ្លៀងបានឈប់ធ្លាក់ហើយ រីឯកម្រិតទឹកក៏បានស្រកទៅវិញ នៅតំបន់ភាគច្រើនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥។

អ្នកនាំពាក្យទីភ្នាក់ងារបង្ការគ្រោះមហន្តរាយ លោក Abdul Muhari បានប្រាប់ថា មនុស្ស២នាក់នៅបន្តបាត់ខ្លួន ក្នុងទីក្រុង Denpasar ដែលជារដ្ឋធានីរបស់កោះបាលី ហើយភ្នាក់ងារសង្រ្គោះចំនួន១២៥នាក់ ត្រូវបានដាក់ពង្រាយដើម្បីស្វែងរកពួកគេ។ ទន្ទឹមគ្នានេះ មនុស្សសរុបច្រើនជាង៥០០នាក់ ត្រូវបានជម្លៀសចេញពីកន្លែងរងគ្រោះ ទៅកាន់សាលារៀននិងព្រះវិហារ។

គួរបញ្ជាក់ថា ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាកាលពីថ្ងៃអង្គារនិងថ្ងៃពុធសប្តាហ៍នេះ បានបង្កជាគ្រោះទឹកជំនន់នៅទីក្រុង Denpasar និង​តំបន់ចំនួន៦ នៃតំបន់ទាំង៨របស់កោះបាលី។ បើតាមអាជ្ញាធរឥណ្ឌូណេស៉ី ពុំមានជនបរទេស ស្ថិតក្នុងចំណោមអ្នកស្លាប់ឡើយ។ ដោយឡែក ការធ្លាក់ភ្លៀងខ្លាំង ក៏បានផ្តាច់ជីវិតមនុស្សយ៉ាងហោច៤នាក់ នៅខេត្ត East Nusa Tenggara របស់ឥណ្ឌូណេស៉ី ផងដែរ៕