លោក គីម ថានឹងធ្វេីឱ្យទំនាក់ទំនងជាមួយចិន រឹតតែខ្លាំង
23-09-2025 16:24
(ព្យុងយ៉ាង)៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជេីង KCNA មេដឹកនាំ លោក គីម ជុងអ៊ុន បាននិយាយថា លោកនឹងលើកកម្ពស់ទំនាក់ទំនងជាមួយចិន ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែកញ្ញា ឆ្នាំ ២០២៥។
ការអត្ថាធិប្បាយរបស់លោក គីម បានធ្វើឡើងជាការឆ្លើយតបទៅនឹងសារអបអរសាទររបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាថ្ងៃខួបនៃការបង្កើតប្រទេសកូរ៉េខាងជើង។ លោក គីម ក៏បាននិយាយផងដែរថា លោកទទួលបានអារម្មណ៍ល្អចំពោះការគាំទ្ររបស់ចិន អំឡុងពេលនៃដំណើរទស្សនកិច្ចកាលពីដើមខែនេះ ទៅកាន់ទីក្រុងប៉េកាំង។
ចិន គឺជាអ្នកគាំទ្រដ៏សំខាន់ និងជាដង្ហេីមសេដ្ឋកិច្ច សម្រាប់កូរ៉េខាងជើង។ ក្នុងព្រឹត្តិការណ៍ខួបនៃការបញ្ចប់សង្គ្រាមលោកលើកទីពីរ នៅទីក្រុងប៉េកាំង លោក ស៉ី និងលោក គីម បានឈរក្បែរគ្នា ហើយថែមទាំងបើកកិច្ចប្រជុំទ្វេភាគីដាច់ដោយឡែកផងដែរ ដែលជាលើកទីមួយក្នុងរយៈពេល ៦ឆ្នាំ៕