ប្រធានាធិបតីអាមេរិក៖ រយៈពេល៧ខែ ដោះស្រាយបញ្ចប់សង្រ្គាមចំនួន៧ ក្នុងនោះរួមទាំងសង្រ្គាមរវាងកម្ពុជា-ថៃ ផងដែរ, មិនមានប្រធានាធិបតិ ឬនាយករដ្ឋមន្រ្តីណា អាចធ្វើបាននោះទេ ! (Video inside)

24-09-2025 01:01

(សហរដ្ឋអាមេរិក)៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានថ្លែងនៅលើវេទិកានាទីស្នាក់ការអង្គការសហប្រជាជាតិ ​UN នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះដោយប្រកាសថា រយៈពេល៧ខែមកនេះលោកបានជួយដោះស្រាយបញ្ចប់សង្រ្គាមរហូតដល់ចំនួន៧ ក្នុងនោះរួមទាំងសង្រ្គាមរវាងកម្ពុជា-ថៃ ផងដែរ ដែលបានជួយសង្រ្គោះជីវិតមនុស្សរាប់ពាន់នាក់ចេញពីសង្រ្គាម។

សង្រ្គាមទាំង៧នោះរួមមាន៖ កម្ពុជា និងថៃ, ប្រទេសកូសូវូ និង ស៊ែរប៊ី, ប្រទេសកុងហ្គោ និង រ៉ាវ៉ាន់ដា, ប្រទេសប៉ាគីស្ថាន និងឥណ្ឌា, អ៉ីស្រាអែល និង អ៉ីរ៉ង់, អេហ្ស៊ីប និង Ethiopia ព្រមទាំង Armenia និង Azerbaijan។

លោកប្រធានាធិបតីបានថ្លែងដោយមោទនភាពថា កិច្ចការនេះដែលមិនមានប្រធានាធិបតិ ឬនាយករដ្ឋមន្រ្តីណា អាចធ្វើបាននោះទេក្នុងរយៈពេល៧ខែនេះ៕