មនុស្ស១៤នាក់ស្លាប់ និង១២៤នាក់បាត់ខ្លួន ក្នុងហេតុការណ៍បាក់ទំនប់បឹងនៅតៃវ៉ាន់ (Video inside)

24-09-2025 08:45

(តៃវ៉ាន់)៖ មនុស្ស១៤នាក់បានស្លាប់ និង១២៤នាក់ផ្សេងទៀតបានបាត់ខ្លួននៅក្នុងទីក្រុង Hualien ស្ថិតនៅភាគខាងកើតកោះតៃវ៉ាន់ បន្ទាប់ពីការបាក់ទំនប់បឹងមួយកន្លែងបង្កជាគ្រោះទឹកជំនន់ ក្រោយព្យុះស៊ុបភើទីហ្វុង Ragasa បាននាំមកជាមួយនូវភ្លៀងធ្លាក់យ៉ាងខ្លាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅឯសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា លោក ​Lee Kuan-ting ជាមន្ត្រីម្នាក់ក្នុងទីក្រុង Hualien បានឱ្យដឹងថា «គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃពុធនេះ (ម៉ោងនៅតៃវ៉ាន់) មានមនុស្ស១៤នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ និង១៨នាក់រងរបួស និង១២៤នាក់ផ្សេងទៀតបាត់ខ្លួន»។

ព្យុះ Ragasa បានវាយប្រហារលើកោះតៃវ៉ាន់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដោយបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង រហូតដល់បាក់ទំនប់បឹងមួយធ្វើឱ្យទឹកជន់លិចតំបន់ Guangfu។ តាមមន្ត្រីតៃវ៉ាន់ អ្នកស្លាប់ និងអ្នកបាត់ខ្លួនទាំងអស់ជាប្រជាជនរស់នៅក្នុងតំបន់ Guangfu៕