យោធាជើងគោកថៃ ឃាត់ខ្លួនសួរនាំទាហានបញ្ជូនផែនទី ទីតាំងយោធាទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ (Video inside)

24-09-2025 14:14

(ថៃ)៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ មានការប៉ុស្តិ៍ផ្សព្វផ្សាយទីតាំងរបស់កងទ័ពថៃ ដោយគ្មានការបិទបាំង Sensor ពីការប្រឈមមុខនឹងគ្រោះថ្នាក់របស់កងទ័ពថៃនៅជួរមុខ ពីការផ្សព្វផ្សាយដោយគ្មានការទទួលខុសត្រូវពីអ្នកសារព័ត៌មានប៉ុស្តិ៍ល្បីៗធំៗរបស់ថៃ ។

ក្នុងផែនទីនោះចង្អុលបង្ហាញអំពីទីតាំងសំខាន់ចំនួន ៣ ដែលដាក់ពង្រាយកាំភ្លើងធំ ។ ទោះបីជាមាន Drones ហោះដើម្បីថតទីតាំងកងទ័ពក៏ដោយ ក៏វាមិនច្បាស់ដូចការបង្ហាញរូបភាពនៅលើផែនទីមួយនេះទេ ដែលអាចធ្វើឲ្យភាគីកម្ពុជាយកទៅធ្វើការវិភាគ ហើយស្គាល់ទីតាំងពិតប្រាកដច្បាស់តែម្ដង។

ដូចជាហួសពេលទោះបីលុបវិញ បុគ្គលនេះរងការចោទប្រកាន់ពីបទក្បត់ជាតិ ដោយធ្វើជាក្រុមស៊ើបការសម្ងាត់ផ្ដល់ព័ត៌មានឲ្យសត្រូវ។ តទៅទៀតនៅពេលដែលមានការថ្លែងជាមួយនឹងអ្នកសារព័ត៌មាន មិនគួរបង្ហាញរូបភាពផែនទីពីទីតាំងកងទ័ពបន្តទៀតនោះទេ៕