ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ចេញផ្សាយសៀវភៅសស្តីពី «ការអនុវត្តនិងសមិទ្ធផលរបស់ប្រទេសចិន ក្នុងការជំរុញការអភិវឌ្ឍស្រ្តីដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី»
24-09-2025 16:09
(ប៉េកាំង)៖ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅសស្តីពី «ការអនុវត្តនិងសមិទ្ធផល របស់ប្រទេសចិនក្នុងការជំរុញការអភិវឌ្ឍស្ដ្រី ដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី» កាលពីថ្ងៃទី១៩ ខែកញ្ញា។
ក្រៅពីបុព្វកថានិងអវសនកថា សៀវភៅសចែកជា៥ជំពូកដោយសង្កត់ធ្ងន់ថា ស្រ្តីគឺជាអ្នកបង្កើតអរិយធម៌មនុស្សជាតិ និងជាអ្នកជំរុញវឌ្ឍនភាពនៃសង្គម។
សៀវភៅសបានឧទ្ទេសនាមថា ប្រទេសចិនបានដាក់គោលដៅអភិវឌ្ឍស្រ្តី ចូលទៅក្នុងផែនការអភិវឌ្ឍ៥ឆ្នាំនៃសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម ធ្វើឱ្យសមិទ្ធផលកសាងទំនើបកម្មផ្តល់ផលប្រយោជន៍កាន់តែច្រើន និងកាន់តែស្មើភាពដល់ស្ត្រីយ៉ាងទូលំទូលាយ។
សៀវភៅសបានបង្ហាញថា ប្រទេសចិនបានពង្រីកមធ្យោបាយចូលរួមរបស់ស្រ្តី លើកកម្ពស់សមត្ថភាពចូលរួមនិងជំរុញកម្លាំងរស់រវើក ខាងការច្នៃប្រឌិតក្នុងការជំរុញសេដ្ឋកិច្ចអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ប្រទេសចិនរីករាយរួមជាមួយ បណ្តាប្រទេសនានា លើពិភពលោក ពួតដៃគ្នាវិវឌ្ឍរីកចម្រើន ពន្លឿនប្រតិបត្តិការ រួមគ្នាបង្កើតអនាគតដ៏ល្អបវរសម្រាប់ការអភិវឌ្ឍរបស់ស្ត្រី រួមគ្នាសរសេរទំព័រថ្មីនៃការអភិវឌ្ឍបុព្វហេតុស្រ្តី លើសកលលោក៕
វិទ្យុមិត្តភាពកម្ពុជាចិន